Connect with us

ព័ត៌មានជាតិ

ក្មេងទំនើងជាង១២០នាក់ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

បានផុស

នៅ

កម្លាំងនគរបាលជាតិបន្តអនុវត្តប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងអុកឡុកសង្គមបានចំនួន២៩ករណី ក្នុងរយៈពេល១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់លោក ទូច សុឃៈ ប្រតិបត្តិការនេះកម្លាំងនគរបាលជាតិបានឃាត់ខ្លួនជនសង្ស័យ១២៨នាក់ ដោយបញ្ជូនទៅកាន់តុលាការ ដែលក្នុងនោះមួយចំនួនធំត្ រូវបានបញ្ជូនទៅឃុំនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ អ្នកនាំពាក្យរង បានឱ្យដឹងទៀតថា ក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាននោះមាននៅមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តស្វាយរៀង។

ក្នុងចំណោមករណីសរុប១០ថ្ងៃខាងលើ គឺរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចបង្ក្រាបបាន១៦ករណី និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៨៤នាក់។ បើធៀបនឹងរយៈពេលដូចគ្នា ពិធីបុណ្យចូលឆ្នាំថ្មី កាលឆ្នាំ២០២៥ មានតែជាង១០នាក់ប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម