ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវសាធារណជនចូលរួមសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ឱ្យបានច្រើន
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សាធារជនទាំងអស់ រួមទាំងគ្រឹះស្ថានអប់រំឯកជន និងសាធារណៈ ចូលរួមសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ឱ្យបានច្រើនកុះករ ដោយកម្មវិធីនេះ មានសកម្មភាពជាច្រើនទាក់ទងនឹងបច្ចេកវិទ្យា ហើយរៀបចំដោយក្រសួងអប់រំ នៅថ្ងៃទី១៧ និងទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

តាមរយៈការបង្ហោះវីដេអូរយៈពេលជិត៥នាទី របស់ក្រសួងអប់រំនាថ្ងៃទី៩ ខែកុម្ភៈ លោក ហង់ជួន ណារ៉ុន បានលើកឡើងថា កម្មវិធីសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ គឺជាព្រឹត្តិការណ៍បច្ចេកដ៏ធំ និងជាលើកទី១ ក្នុងកម្ពុជាដែលបានរៀបចំឡើងមក ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល”។ លោកបណ្ឌិតបន្តថា កម្មវិធីនេះមានគោលបំណងដូចជា ទី១ ដើម្បីផ្សព្វផ្សាយពីយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន។ ទី២ ផ្តល់ឱកាសពិភាក្សា និងចែករំលែកចំណែកដឹងផ្នែកបច្ចេកវិទ្យាពីអ្នកជំនាញជាតិ និងអន្តរជាតិ, ទី៣ ប្រមូលធាតុចូលសម្រាប់ការរៀបចំក្របខណ្ឌបច្ចេកវិទ្យាអប់រំ និងសាលារៀនឌីជីលកម្ពុជា។ ទី៤ ឈ្វេងយល់ និងរកដំណោះស្រាយបច្ចេកវិទ្យាអប់រំតាមរយៈបច្ចេកវិទ្យាអប់រំក្នុងវិស័យសាធារណៈមកពីស្ថាប័នជាង ៥០ និងគោលបំណងទី៥ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកបង្កើតគោលនយោបាយ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកប្រើប្រាស់បច្ចេកវិទ្យាអប់រំ រួមចំណែកបច្ចេកវិទ្យាឌីជីថលក្នុងវិស័យអប់រំ។

ចំណែកសកម្មភាពក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងអប់រំ ថា មានសកម្មភាពដូចជា បទអន្តរាគមន៍ជាយុទ្ធសាស្ត្រពីអ្នកជំនាញជាតិ និងអន្តរជាតិ, វេទិកាពិភាក្សា និងចែករំលែកចំណេះដឹង ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំ, កម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលប្រើប្រាស់បច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាប្រចាំឆ្នាំ២០២៥ និងការប្រកួតប្រជែង សមត្ថភាពឌីជីថលដែលអ្នកចូលរួមទាំងអស់អាចវាស់ស្ទង់សមត្ថភាព និងចំណេះដឹង ឌីជីថលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះបាន។
តាមរយៈព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំលើកទី១នេះ ក្រសួងអប់រំរំពឹងថា នឹងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីគ្រប់គ្រង មន្ត្រីជំនាញ សាស្ត្រាចារ្យ សិស្សនិស្សិត ប្រមាណជាង២ម៉ឺននាក់ មកពីស្ថាប័នដៃគូអភិវឌ្ឍន៍ មន្ទីរអប់រំរាជធានីខេត្ត គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ទូទាំងប្រទេសផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


