ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ២ ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករ ឈប់យកចំណីផ្លូវធ្វើជាកន្លែងអាជីវកម្ម
ដើម្បីកាត់បន្ថយការកកស្ទះនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ២ អាជ្ញាធរ បានចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសំខាន់ៗ មួយចំនួន និងធ្វើការអប់រំណែនាំដល់អាជីវករដែលយកចំណីផ្លូវសាធារណៈធ្វើជាកន្លែងអាជីវកម្មផ្ទាល់ខ្លួន ធ្វើឲ្យបាត់បង់សោភ័ណភាពក្នុងទីក្រុង និងបង្កការកកស្ទះជាដើម។

ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តែងតែក្រើនរំលឹកទៅដល់បណ្ដាសង្កាត់ទាំង ៧ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈដែលតែងតែមានប្រជាពលរដ្ឋលក់ និង រំលោភយកចំណីផ្លូវធ្វើជាកន្លែងអាជីវកម្ម។

ជាក់ស្ដែងនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី ២ បានចាត់ លោក សេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី ១ , លោក គឹម ថាយមុន្នី ចៅសង្កាត់រងទី ២ , លោក នាង សារុន សមាជិកក្រុមប្រឹក្សាសង្កាត់ និង លោក កែវ រតនៈ ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ ២ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារក្រមួនភូមិឫស្សី ផ្លូវ ២១៧ ផ្លូវមុន្នីរ៉េត និង មុខមន្ទីរពេទ្យរុស្ស៊ី ព្រមទាំងពិនិត្យណែនាំអនាម័យបរិស្ថានទៅដល់អ្នកលក់ដូរតាមដងផ្លូវឲ្យវេចខ្ចប់ទុកដាក់សំរាមឲ្យមានរបៀបរៀបរយ និងបញ្ចេញសំរាមទៅតាមម៉ោងពេលដែលក្រុមហ៊ុនស៊ិនទ្រីបានកំណត់។

លោក រឿន ជាអ្នករត់កង់បី បានសម្ដែងក្ដីសប្បាយរីករាយចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានដែលរំដោះចិញ្ចើមផ្លូវឲ្យមានផ្លូវថ្មើរជើង សណ្ដាប់ធ្នាប់រៀបរយ ដើម្បីកាត់បន្ថយការកកស្ទះ និងធ្វើឲ្យមានសោភ័ណភាពក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ ចៅសង្កាត់ស្ទឹងមានជ័យទី ២ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់ចំណីផ្លូវយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្ម។ ក្នុងនោះ លោក ក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលចូលរួមសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវផងដែរ៕
អត្ថបទ ៖ ម៉េង







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


