ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង
នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់ទៅកាន់ក្រុមការងារចុះតាមមូលដ្ឋានឱ្យបញ្ឈប់ការអន្តរាគមន៍យកមន្ត្រីពីក្រៅមូលដ្ឋាន ដើម្បីឱ្យទៅកាន់តំណែងណាមួយក្នុងមូលដ្ឋានផ្សេងទៀត។

ការលើកឡើងរបស់លោក ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព»។
ដើម្បីពង្រឹងលើកិច្ចការចាំបាច់មួយចំនួន លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីសារៈសំខាន់នៃការប្ដេជ្ញាចិត្តធ្វើឱ្យបានជោគជ័យក្នុងការជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមទាំងការសម្របសម្រួលតាមយន្តការគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប ដើម្បីផ្ទេរមុខងារមួយចំនួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានភាពជាម្ចាស់។

ក្នុងន័យនេះ ដើម្បីជំរុញឱ្យគ្រប់អង្គភាពពង្រឹងការបណ្តុះបណ្តាលផ្ទៃក្នុង ប្រមុខក្រសួងមហាផ្ទៃ បានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាល ឬក្រុមការងារពាក់ព័ន្ធចុះមូលដ្ឋាន ដកខ្លួនពីកិច្ចអន្តរាគមន៍យកមន្រ្តីពីកន្លែងផ្សេង ឬមូលដ្ឋានផ្សេងឱ្យទៅកាន់មុខតំណែងណាមួយក្នុងមូលដ្ឋាន។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការអនុវត្តតាមយន្តការដែលមានស្រាប់ គឺទុកលទ្ធភាពឱ្យថ្នាក់ដឹកនាំមូលដ្ឋាននោះ ជាអ្នកសម្រេចតាមនីតិវិធី ក្នុងការស្នើផ្ដល់មុខតំណែងណាមួយឱ្យមន្រ្តីដែលមានក្នុងមូលដ្ឋាននោះស្រាប់។
ជាការរម្លឹក ថ្លែងក្នុងពិធីបើកសន្និបាត កាលពីថ្ងៃទី១២ ខែកម្ភៈ ឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសរំលេចលើកិច្ចការអាទិភាពចំនួន៣ ដើម្បីឱ្យអង្គសន្និបាតរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល។ នៅក្នុងចំណោមកិច្ចការអាទិភាពទាំង៣ ដែលប្រមុខក្រសួងមហាផ្ទៃ លើកឡើង ក៏បានផ្ដោតផងដែរទៅលើការអភិវឌ្ឍធនធានមនុស្ស។

ការអភិវឌ្ឍធនធានមនុស្ស លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ធ្វើកំណែទម្រង់ធនធានមនុស្សក្នុងចំណោមមន្រ្តីរាជការស៊ីវិល កងកម្លាំង និងមន្រ្តីកិច្ចសន្យាជាដើម ដោយផ្ដោតលើការពង្រឹងសមត្ថភាពមន្រ្តីដែលមានស្រាប់។ លោក បានលើកឡើងអំពីភាពចាំបាច់នៃការពង្រឹងការបណ្តុះបណ្តាលកម្រិតផ្ទៃក្នុង និងការបណ្តុះបណ្តាលទូទៅ ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញការងារបម្រើសេវាសាធារណៈ ទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


