ព័ត៌មានជាតិ
ស្រូវបង្កើនរដូវកសិករ នៅសង្កាត់ក្តុលដូនទាវ រំពឹងហុចផលតាមការរំពឹងទុក ដោយសារមានប្រភពទឹកគ្រប់គ្រាន់
ស្រូវបង្កើនរដូវរបស់ប្រជាកសិករ នៅក្នុងសង្កាត់ក្តុលដូនទាវ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅវគ្គទី២ រំពឹងថា នឹងហុចផលតាមការរំពឹងទុក ខណះប្រភពទឹកមានគ្រប់គ្រាន់សម្រាប់ស្រោចស្រព បើទោះបីប្រជាកសិករបានធ្វើលើសផែនការក្តី។
ប្រជាកសិករបានលើកឡើងថា ពួកគាត់ភាគច្រើនបានធ្វើការដាំដុះស្រូវបង្កើនរដូវប្រភេទស្រូវស្រង៉ែ OM 54-51 ស្របតាមទីផ្សារ ខណះវគ្គទី១ទទួលបានផលល្អប្រសើរ សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងបានជាទុនបន្តធ្វើនៅវគ្គទី ២ ដែលត្រៀមប្រមូលផលនៅថ្ងៃខាងមុខ។ ផលវគ្គទី ២ នៅឆ្នាំនេះ អាចនឹងកើនជាងវគ្គទី ១ ដោយសារមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ដើម្បីបំប៉នដើមស្រូវបង្កើនទិន្នផល។


បើតាមលោក ឯម សុីយឿន ចៅសង្កាត់ក្តុលដូនទាវ បានប្រាប់ដល់អ្នកសារព័ត៌មានកាលពីចុងសប្តាហ៍ថា ស្រូវបង្កើនរដូវ របស់ប្រជាកសិករ នៅក្នុងសង្កាត់ក្តុលដូនទាវ ក្នុងវគ្គទី២ឆ្នាំនេះ កំពុងលួតលាស់ល្អ អាចនឹងប្រមូលផលបានច្រើនតាមការរំពឹងទុក ខណះប្រភពទឹកមិនទាន់មានការខ្វះខាតនៅឡើយ។
លោកថា ប្រជាកសិករក្នុងសង្កាត់លោក ភាគច្រើនបានសម្រុកធ្វើស្រូវ ប្រភេទស្រូវស្រង៉ែ OM 54-51 ខណះទីផ្សារបច្ចុប្បន្នមិនមានការប្រឈមនោះទេ ដោយសារវគ្គទី១ក៏ពួកគាត់បានចូលទីផ្សាររួចរាល់ហើយដែរ ទើបពួកគាត់សម្រុកបន្តដាំដុះវគ្គទី២នេះ ដោយលើសពីផែនការកំណត់ ហើយក៏ជិតបានប្រមូលទិន្នផលវគ្គទី ២នេះផងដែរ។

ចៅសង្កាត់រូបនេះបន្តថា បើតាមពិនិត្យជាក់ស្តែង នៅវគ្គទី២នេះអាចល្អច្រើន ដោយសារតែមានប្រភពទឹកគ្រប់គ្រាន់។ សម្រាប់ទិន្នផលលោកថា កសិករមួយចំនួទទួលបានចន្លោះពី ៥ ទៅ ៦ តោន ក្នុង១ហិកតា។ ការដាំដុះនៅវគ្គទី២នេះ លោកបានណែនាំដល់កសិករធ្វើយ៉ាងណាកំធ្វើលើសផែនការ ខណះតាមផែនការតម្រូវត្រឹមចន្លោះពី ៦០ ដល់ ៧០ ហិកតាប៉ុណ្ណោះ តែជាក់ស្តែងកសិករធ្វើរហូតដល់ ១៥០ ហិកតា។
លោកបញ្ជាក់ថា ប្រភពទឹកគឺតាមរយះព្រែក ១ សម្រាប់ទាញប្រភពទឹកពីដងស្ទឹងសង្កែ ហើយទម្លាក់តាមប្រឡាយក្អែបជាច្រើនខ្សែ ដែលបានធ្វើការស្តារតាំងពីឆ្នាំ២០២០ មក សម្រាប់បែងចែកប្រភពទឹកដល់ស្រែរបស់ប្រជាកសិករ សម្រាប់ស្រោចស្រពលើផលដំណាំស្រូវបង្កើនរដូវ ខណះការដាំដុះបានធ្វើ ២ វគ្គ ក្នុង ១ រដូវកាល៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


