ព័ត៌មានជាតិ
លោក អ៊ាន ឃុន ជំរុញឱ្យក្រុមការងារបក្សពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបបធ្វើការ
លោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានជំរុញឱ្យក្រុមការងារទាំងអស់ពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស សាខាបក្សភូមិ មណ្ឌលសកម្មភាពបក្ស ក្រុមបក្ស ក្រុមសកម្មជន និងរបៀបរបបធ្វើការច្បាស់លាស់។ ការជំរុញនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលរបស់ក្រុមការងារគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន នៅសង្កាត់សាលាកំរើក នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងពិធីសំណេះសំណាលនោះ លោក អ៊ាន ឃុន វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់គ្រប់ផ្នែក របស់គណបក្សសង្កាត់សាលាកំរើក ដែលមានអង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និងសមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំ ដោយយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលមាគ៌ារបស់គណបក្ស និង សេចក្តីសម្រេចនានា របស់គណបក្ស សម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។
លោកបានបញ្ជាក់ថា ក្នុងពេលកន្លងមកនេះ គណបក្សសង្កាត់ បានធ្វើការផ្សព្វផ្សយខ្លឹមសារនៃលទ្ធផលនៃសន្និបាទគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានផ្តាំផ្ញើរដល់ក្រុមការងារគណបក្ស និងសាខាបក្សភូមិ ត្រូវយកចិត្តទុកដាក់ ការងារជាអាទិភាព (១) ការងារគ្រប់គ្រងសមាជិកបក្ស(រក្សាចាស់ បង្កើនថ្មី ),(២) ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស ,(៣) ការងារចិញ្ចឹមចលនានៅមូលដ្ឋាន។

លោកបន្តទៀតថា គណបក្សនៅមូលដ្ឋានត្រូវចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋាន ជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ និងដើម្បីបន្តរួមគ្នាឆ្ពោះទៅកាន់មូលដ្ឋាន ក្នុងភារកិច្ចពង្រឹង និងពង្រីកសមាជិកគណបក្ស ទាំងបរិមាណ និងគុណភាព និងការបម្រើប្រជាជននៅមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីភាពជោគជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៨ ខាងមុខ ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាថ្មីទៀត។
លោកបន្ថែម ការងារធ្វើសតិអារម្មណ៍ គឺជាកត្តាសំខាន់សម្រាប់សមាជិក និងប្រជាជន ដើមី្បភាពជោគជ័យរបស់គណបក្សទៅពេលអនាគត។ ម៉្យាងទៀតក៏ត្រូវផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ និងបញ្ហាវិវាទដីធ្លីនៅតាមមូលដ្ឋាន សំដៅដោះស្រាយជូនប្រជា ពលរដ្ឋឱ្យបានល្អ និងអនុវត្តន៍ អភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល ( ឆ្លុះកញ្ចក់. ងូតទឹក .ដុះក្អែល .ព្យាបាល និង វះកាត់ ) និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, រាជរដ្ឋាភិបាល នីតិកាលទី ៧។

ជាមួយគ្នានោះ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន៕
អត្ថបទ៖ គឿន វេត



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន