ព័ត៌មានជាតិ
សវនករជប៉ុនថា អាជ្ញាធរជាតិអប្សរា គ្រប់គ្រងបរិស្ថានអង្គរអនុវត្តន៍តាមប្រព័ន្ធ ISO 14001 ស្ដង់ដារអន្តរជាតិបានល្អ
សវនករជប៉ុន លោក YAMADA MAMORU បានចុះវាយតម្លៃលើការគ្រប់គ្រងបរិស្ថានទូទៅរបស់អាជ្ញាធរជាតិអប្សរា នៅក្នុងរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងការចុះពិនិត្យ និងវាយតម្លៃនៅក្នុងតំបន់អង្គរនោះ លោក YAMADA MAMORU បានថ្លែងថា សព្វថ្ងៃនេះ អាជ្ញាធរជាតិអប្សរា បានគ្រប់គ្រងបរិស្ថានតំបន់អង្គរ ដោយអនុវត្តន៍តាមប្រព័ន្ធ ISO 14001 ជាស្តង់ដារអន្តរជាតិបានយ៉ាងល្អ។

លោកបញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរា មានផែនការយ៉ាងច្បាស់លាស់លើការគ្រប់គ្រងបរិស្ថានធម្មជាតិ ព្រមទាំងបរិស្ថានមនុស្សផង ដោយលោកបានសង្កេតឃើញថា កម្មករជាច្រើន ដែលកំពុងជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្ម គឺមានការប្រុងប្រយ័ត្នទាំងសុខភាពពីធូលីហុយ ព្រមទាំងមានការរៀបចំទុកដាក់សំណល់ថ្មដែលបាក់បែកយ៉ាងល្អបំផុត។
លោក YAMADA MAMORU មានការរំភើប និងចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលបានឃើញអាជ្ញាធរជាតិអប្សរារៀបចំតំបន់ជុំវិញអង្គរវត្ត និងតំបន់ខ្លះទៀត ឱ្យក្លាយទៅជាទេសភាពបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលម្អតំបន់អង្គរឱ្យកាន់តែស្រស់ស្អាតមួយកម្រិតថែមទៀតនោះ។

សវនករជប៉ុន ក៏បានសរសើរអាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកដាក់រៀបចំផែនការជាស្រេច ដើម្បីការពារប្រាសាទបុរាណនានា ខណៈពេលដែលអាកាសធាតុប្រែប្រួល និងកំពុងតែធ្វើឱ្យផែនដីទទួលរងកម្តៅខ្លាំងខុសពីធម្មតានេះ៕
ដោយ៖ជុន កុសល



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


