ព័ត៌មានជាតិ
ពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅបរទេស កើនឡើងជិត ១ លាន ៤ សែននាក់ ផ្ញើប្រាក់មកគ្រួសារជិត ៣ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ
គិតត្រឹមឆ្នាំ ២០២៤ កម្ពុជា មានពលករកំពុងស្នាក់នៅ និងធ្វើការនៅបរទេសជិត ១ លាន ៤ សែននាក់ ដោយបានផ្ញើប្រាក់ត្រឡប់មកក្រុមគ្រួសារវិញប្រមាណជិត ៣ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ បានជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

ថ្លៃងបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ២៨ កុម្ភៈ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ឆ្នាំ ២០២៤ ក្រសួងការងារ បានស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេសបានចំនួន ៤៤ ៨៦២ នាក់ (ស្រី ១៧ ២៧០ នាក់) និងមានពលករកម្ពុជាបានមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញចំនួន ១៨ ៥៦១ នាក់ (ស្រី ៦ ៩៣៤ នាក់) ដែលធ្វើឱ្យពលករកម្ពុជាដែលបានកំពុងស្នាក់នៅ និងធ្វើការនៅបរទេស បានកើនឡើងប្រមាណពី ១,៣៥ លាននាក់ នៅឆ្នាំ ២០២៣ ដល់ប្រមាណ ១,៣៨ លាននាក់ នៅឆ្នាំ ២០២៤ ដែលធ្វើឱ្យប្រាក់បញ្ញើត្រឡប់មកប្រទេសវិញបានកើនពីប្រមាណ ២,៩៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដល់ប្រមាណ ២,៩៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៤។

លោករដ្ឋមន្ត្រី បានបន្តថា បើបូករួមពីការចំណាយដែលពលករបានចាយផ្ទាល់ប្រមាណ ១ ៥០០ ដុល្លារអាមេរិក មានន័យថាឱកាសការងារធ្វើនៅក្រៅប្រទេសបានផ្តល់ប្រាក់ចំណូលប្រមាណ ៥ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាជន ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងការអប់រំរបស់សមាជិកគ្រួសារ នៃពលករទេសន្តរប្រវេសន៍កម្ពុជា។

លោករដ្ឋមន្ត្រី បានបន្តថា ទន្ទឹមនឹងនេះ ក្រសួងបានបន្តពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ព្រមទាំងគាំទ្រ និងការពារសិទ្ធិ និងផលប្រយោជន៍ ក៏ដូចជាសម្រាលបន្ទុករបស់ពលករកម្ពុជាដែលធ្វើការនៅបរទេស ដោយបានចុះអនុស្សរណៈជាមួយធនាគារចំនួន ៨ ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ដែលជួយសម្រួលដល់ការទទួលបានប្រាក់កម្ចីផ្លូវការតាមការស្ម័គ្រចិត្ត និងកាត់បន្ថយបន្ទុកចំណាយការប្រាក់របស់ពលករទេសន្តរប្រវេសន៍ពីអត្រាកម្ចី ១៨% មកត្រឹម ៨,៥% ក្នុងមួយឆ្នាំ ឬ ០,៧១% ក្នុងមួយខែ ដើម្បីឱ្យពលករមានស្ថិរភាពសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ក្នុងចំណោមពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅបរទេសជិត ១ លាន ៤ សែននាក់ ក្នុងនោះនៅប្រទេសថៃមានចំនួន ១ ២៩២ ២៩៧ នាក់ ស្រី ៥២១ ៨៦២ នាក់ ជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។ ក្រៅពីនេះ ធ្វើការនៅប្រទេសម៉ាឡេស៊ី ទទួលបានប្រាក់ខែ ៣៤០ ដុល្លារ ប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានប្រាក់ខែ ៤០០ ដុល្លារ ប្រទេសជប៉ុន ទទួលបានប្រាក់ខែ ១ ៤០០ ដុល្លារ ប្រទេសសិង្ហបុរី ទទួលបានប្រាក់ខែ ៥០០ ដុល្លារ កូរ៉េខាងត្បូង ទទួលបានប្រាក់ខែ ១ ៥០០ ដុល្លារ និងតំបន់សេដ្ឋកិច្ចពិសេសហុងកុង ទទួលបានប្រាក់ខែ ៥៩១ ដុល្លារ ក្នុង ១ ខែ ដោយពលករទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ នៃប្រទេសទទួលនីមួយៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


