Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ៖ ខេត្តជាប់សមុទ្រទាំង៤ មានឱកាសការងារជាង ៧ ០០០កន្លែងកំពុងរង់ចាំអតីតពលករ និង​អ្នក​កំពុងស្វែង​​រក​ការ​ងា​រធ្វើ

បានផុស

នៅ

ខេត្តទាំង ៤ ដែល​ស្ថិតនៅជាប់​ដែនសមុទ្រ នៃប្រទេស​កម្ពុជា មា​នឱកាសការងារជាង ៧ ០០០កន្លែង សម្រាប់​ផ្ដល់​ជូន​អតីត​ពលករ​ត្រ​ឡប់មកពី​ប្រទេសថៃ និងអ្ន​កកំពុង​ស្វែងរក​ការងារធ្វើ។ នេះបើ​តាមឱ្យដឹ​ងពី​ក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិ​ជ្ជាជីវៈ​ ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពីពេល​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកា​រផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦​ ខេ​ត្តស្ថិតនៅជា​ប់ដែនសមុទ្រ រួមមាន ខេត្ត​កោះ​កុង ព្រះសីហនុ កំពត និងកែប មានឱកាសការងារសរុបចំនួន ៧ ០៩៣កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ នៅក្នុងវិ​ស័យ​ឧស្សាហកម្ម កសិកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួល​បា​នឱ​កាស​ការងារទាំងនោះ អតីតពលករត្រ​ឡ​ប់​ម​ក​ពីប្រ​ទេស​ថៃ និង​អ្នកកំ​ពុង​ស្វែង​រក​ការ​ងារ​ធ្វើ អាចស្វែង​រកលេខ​ទំនាក់​ទំន​ង ឈ្មោះ​រោង​ចក្រ និង​វិស័យ​ដែល​ខ្លួន​ពេញ​ចិត្ត​បា​នតាមរយៈខិត្ត​បណ្ណការ​ងារ​របស់​ក្រសួង​ដែលបាន​ផ្សព្វផ្សា​យយ៉ាង​លម្អិត។

ជាមួយគ្នា​នេះ ក្រៅពីទំនាក់ទំ​នងផ្ទាល់ជាមួយ​រោងចក្រ សហគ្រាស និងរោង​ចក្រ​ផ្ទាល់ អ្នក​ស្វែង​រកការ​ងារ​ទាំង​អស់ ជាពិសេសប​ងប្អូន​អតីត​ពល​ករ ​ក៏អាច​ទាក់​ទងម​កប្រព័ន្ធ​ទំនាក់ទំនង​បន្ទាន់ ១២៩៧ ដើម្បីឱ្យ​ក្រសួងការ​ងារជួយសម្រប​សម្រួល​ស្វែងរក​ការងា​រជូន​ផងដែរ។ នេះបើតាម​ក្រសួង​ការ​ងា​រដដែល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម