ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ជំងឺកូវីដ១៩មិនធ្វើឲ្យប៉ះពាល់ដល់គម្រោងស្ថាបនាហេរដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុទេ
ទោះបីជាមានការរាតត្បាតជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ដំណើរការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុនៅតែបន្តជាធម្មតា។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅរសៀលថ្ងៃទី២២មីនានេះថា៖ «ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុដែលទាក់ទងទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនមានការប៉ះពាល់ដល់គម្រោងនៃការស្ថាបនាហរដ្ឋារចនាសម្ព័ន្ធក្នុងខេត្តទេ ពោលគឺនៅតែដំណើរការជាធម្មតា»។
លោកបានបន្តថា ផ្លូវធំតូចសរុបចំនួន៣៤ខ្សែដែលមានប្រវែងជាង៨២គីឡូម៉ែត្រនៅក្រុងព្រះសីហនុបានដំណើរការអ៊ុតកៅស៊ូ អាសេហើយគ្រោងនឹងបញ្ចប់រួចរាល់នៅមុនចូលឆ្នាំខ្មែរខាងមុខនេះខណៈការចាក់បេតុងបាន១០០% ហើយ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាតិរហូតដល់ទៅប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតីនោះ។

ផ្លូវទាំង៣៤ខ្សែនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ៕

អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


