ព័ត៌មានជាតិ
លោក វ៉ា ថន៖ “ការពង្រឹងគុណភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ស្មុគស្មាញ និងលំបាកខ្លាំង”
លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះបានបញ្ជាក់ថា ការពង្រឹងគុណភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីទទួលបានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារតាមស្ថាប័នផ្សេងៗ គឺជារឿងស្មុគស្មាញ និងលំបាកខ្លាំងដោយហេតុតែប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជយលាភី កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្ររង ព្រមទាំងសិក្ខាកាមកម្រិតវិញ្ញាបនបត្រ សរុបចំនួន ២ ៣៣៧ នាក់ នៃវិទ្យាស្ថានអាស៊ីកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។

លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះលើកឡើងថា ប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញ ក៏ដូចជាធនធានមនុស្សសំខាន់ៗក្នុងគោលដៅពន្លឿនការអភិវឌ្ឍ។
លោកបន្តថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពក្នុងចំណោមវិស័យផ្សេងៗទៀត ដោយបង្កើនថវិកាចំណាយសម្រាប់កែលម្អប្រព័ន្ធអប់រំ ក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពអប់រំឱ្យកាន់តែខ្ពស់ថែមទៀត។
បើតាមលោក វ៉ា ថន រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ថា ធនធានមនុស្សជាកម្លាំងចលករចាំបាច់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជាកត្តាចម្បងបំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបង្កើនថវិការដ្ឋសម្រាប់ចំណាយលើវិស័យអប់រំ ដែលក្នុងនោះរួមមាន ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិងផ្នែកឧត្តមសិក្សា។


តាមរបាយការណ៍លោក ឆាន សុភាព ប្រធានក្រុមប្រឹក្សាភិបាលនិងនាយកវិទ្យាស្ថានអាស៊ីកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីការបង្កើតវិទ្យាស្ថានអាស៊ីកម្ពុជារយៈកាលជាង ១៣ ឆ្នាំ រហូតដល់ពេលបច្ចុប្បន្ននេះ វិទ្យាស្ថានអាស៊ីកម្ពុជា បានអភិវឌ្ឍខ្លួនចាប់ពីជួលអគារជាផ្ទះពីរល្វែង មកជាអគារផ្ទាល់ខ្លួនលើផ្ទៃដីផ្ទាល់ខ្លួន ហើយវិទ្យាស្ថានក៏បានពង្រីកខ្លួនបាន ៥ ទីតាំង ក្នុងនោះទីតាំងគោលនៅខេត្តក្រចេះ ទី២ សាខាខេត្តមណ្ឌលគីរី ទី៣ សាខាខេត្តព្រះវិហារ ទី៤ សាខាខេត្តឧត្តរមានជ័យ និងទី៥ សាខារាជធានីភ្នំពេញ។
លោក ឆាន សុភាព ប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អាស៊ីកម្ពុជា បានឲ្យដឹងបន្តថា ក្នុងងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត និងសិក្ខាកាមជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់ វិញ្ញាបនបត្រនៃវិទ្យាស្ថាន អាស៊ីកម្ពុជា មាននិស្សិតសរុបចំនួន ២ ៣៣៧ នាក់ ក្នុងនោះ នារីចំនួន ៦៨៤ នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២១-២០២២ និងឆ្នាំសិក្សា ២០២២-២០២៣។ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិព្រឹទ្ធបណ្ឌិតមានចំនួន ៣៧ នាក់ផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


