ព័ត៌មានជាតិ
សម្តេចក្រឡាហោម នឹងស្នើសម្តេចធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់អគារវិទ្យាល័យ នេត យ៉ង់ ក្រោយបញ្ចប់ការសាងសង់
សម្តេចក្រឡាហោម នឹងស្នើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យ ប្រើប្រាស់អគារសិក្សាវិទ្យាល័យ នេត យ៉ង់ ក្រោយបញ្ចប់ការសាងសង់។
ការថ្លែងនេះ ខណះដែលសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌល បាត់ដំបង កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់ ស្ថិតភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ សម្តេចបានថ្លែងអរគុណចំពោះរដ្ឋបាលខេត្ត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្សទាំងអស់នៅក្នុង វិទ្យាល័យ នេត យ៉ង់ បានគាំទ្រ ជួយសម្របសម្រួលអនុញ្ញាតឲ្យបានរៀបចំនូវការសាងសង់អគារនេះ។ ខណះការសាងសង់សម្តេចបានស្នើឲ្យក្រុមហ៊ុនសាងសង់ ពិនិត្យគុណភាពសំណង់ជាចំបង រៀបចំតាមស្តង់ដារច្បាស់លាស់ និងយកចិត្តទុកដាក់លើគុណភាព សម្ដេចក៏បានស្នើស្នើលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមថែរក្សាអនាម័យ នៅក្នុងសាលាទាំងអស់គ្នាឲ្យបានល្អប្រសើ ដើម្បីសុខភាពនិងបរិស្ថានល្អផងដែរ។

ការសាងសង់អាគារសិក្សានេះ សម្តេចក៏សង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ នឹងចូលរួម គាំទ្រតាមលទ្ធភាព ដែលអាចធ្វើទៅបាន ហើយក៏សូមអោយលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ នាយក នាយករង ថ្នាក់ដឹកនាំសា លា និងមន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង មេត្តាចូលរួមគាំទ្រដើម្បីការអភិវឌ្ឍការសាងសង់នូវអាគារសិក្សា ដែលបើក ការដ្ឋានថ្ងៃនេះ ផងដែរ។
សម្ដេច មានប្រសាសន៍បញ្ជាក់ថា បន្ទាប់អគារសាងសង់រួច សម្តេចនឹងស្នើសូមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពសម្ភោធដាក់ឲ្យប្រើប្រាស់ផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


