ព័ត៌មានជាតិ
នៅភ្នំពេញចុះបញ្ជីដីធ្លីជាប្រព័ន្ធ សម្រេចបានជាង ៤៥ ម៉ឺនក្បាលដី ក្នុងចំណោម ៥០ ម៉ឺន ក្បាលដី ផែនការបញ្ចប់ត្រឹមឆ្នាំ ២០២៥
ដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅក្នុងទូទាំងរាជធានីភ្នំពេញសម្រេចបានប្រមាណ ៤៥ ម៉ឺនក្បាលដី ក្នុងចំណោមក្បាលដីសរុប ៥០ ម៉ឺនក្បាលដី។
លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធទូទាំងរាជធានីភ្នំពេញ បានចំនួនជាង ៤៥ ម៉ឺនក្បាលដី ក្នុងចំណោមក្បាលដីសរុបប្រមាណ ៥០ ម៉ឺនក្បាលដី។ ក្នុងនោះបានបិទផ្សាយសាធារណៈបានជាង ៤៣ ម៉ឺន ក្បាលដី និងចែកបណ្ណបានជាង ២៩ ម៉ឺនក្បាលដី លើសង្កាត់ចំនួន ៩៧ ក្នុងចំណោមសង្កាត់សរុប ១០៥ នៅរាជធានីភ្នំពេញ។

លោក ប៊ិន សូឈី បានបញ្ជាក់ថា នៅរាជធានីភ្នំពេញដែលមាន ១៤ ខណ្ឌ បានចុះបញ្ជីនិងចែកប័ណ្ណបញ្ចប់បានចំនួន ៧ ខណ្ឌ និងគ្រោងបញ្ចប់បន្តបន្ទាប់ ខណៈផែនការត្រូវបញ្ចប់ទាំងស្រុងត្រឹមដំណាច់ឆ្នាំ ២០២៥។
សម្រាប់ខណ្ឌ ៧ មករា បើតាមលោក ប៊ិន សូឈី មិនទាន់អាចបញ្ចប់បានទេ ដោយសារត្រូវរកនីតិវិធីបន្ថែម ខណៈខណ្ឌនេះមានអគារ និងលំនៅឋានជាច្រើនជាប់សហកម្មសិទ្ធិច្រើននាក់។ ក្រៅពីនេះ ក៏នៅមានក្បាលដីប្រមាណ ១០% ទៀតដែលត្រូវចុះបញ្ជីបន្ត ដោយសារកន្លងមកម្ចាស់ដីមិនបានចូលរួមសហការជាមួយមន្ត្រីជំនាញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


