ព័ត៌មានជាតិ
យុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយសម្រេចជិត ៩ លានក្បាលដី សល់ ១១ ម៉ឺនក្បាលដីនឹងបញ្ចប់ឆាប់ៗ
ក្នុងកិច្ចប្រជុំការងាររបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីលទ្ធផលនៃដំណើរការចុះបញ្ជីដីធ្លីបង្ហើយទូទាំងប្រទេស ខណៈដែលក្រសួងបានដាក់ផែនការជំរុញការងារវាស់វែងដីធ្លីឲ្យបញ្ចប់នៅត្រឹមឆ្នាំ ២០២៥។
នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្ត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានី-ខេត្ត លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មការ សុរិយោដីថ្នាក់ជាតិ បានបង្ហាញពីលទ្ធផលនៃយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយគិតមកដល់ពេលនេះឈានដល់ការបញ្ចប់ការវាស់វែងក្បាលដីសរុបចំនួនជិត ៩ លានក្បាល និង ក្បាលដីមិនទាន់វាស់វែងសរុបចំនួន ១១ ម៉ឺនក្បាលដី ដែលកំពុងបន្តនីតិវិធីឈានទៅបញ្ចប់នៅពេលខាងមុខ។


លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា មកដល់ចំណុចនេះ ត្រូវចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយនិងឈានទៅរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបង្ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
«នេះគឺជារបត់មួយក្រោយរយៈពេល ៤០ ឆ្នាំ ដែលយើងបានចាប់ផ្ដើមចេញបណ្ណសម្គាល់ម្ចាស់ អចលនវត្ថុលើកទីមួយនាឆ្នាំ ១៩៨៩ រហូតដល់ឆ្នាំ ២០២៩ ដែលយើងនឹងប្រារព្ធខួបលើកទី ៤០ ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋ»។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់។

តាមរយៈយន្តការដោះស្រាយបញ្ចប់វិវាទដីធ្លី ករណីបណ្តឹងវិវាទដីធ្លីដែលមានសរុបចំនួន ៣,៥៤៩ករណី ក្នុងឆ្នាំ ២០២៣ ត្រូវបានពិនិត្យ និងដោះស្រាយនៅសល់ត្រឹម ៣៨៥ ករណី ប៉ុណ្ណោះ និងបន្តដោះស្រាយបើទោះជាមានការប្រឈមស្ថានភាពនៃការឈ្លានពានពីកងទ័ពថៃមកលើកម្ពុជាតាមបណ្ដោយព្រំដែនយ៉ាងណាក្តី។
លោក សាយ សំអាល់ បានបញ្ជាក់បន្ថែមថា «លទ្ធផលនៃការចុះបញ្ជីដីធ្លីបង្ហើយគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា មិនមែនសម្រាប់តែក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់នោះឡើយ»។
បើតាមលោករដ្ឋមន្រ្តី ការដោះស្រាយបញ្ចប់វិវាទដីធ្លី និងការចុះបញ្ជីដីធ្លីបង្ហើយគឺជាវិធានមួយក្នុងការបង្កើតបរិយាកាសគ្មានវិវាទ ដោយប្រើយុទ្ធសាស្ត្រនៃការសំអាត កែតម្រូវនិងកែសម្រួល រួមយុទ្ធសាស្ត្រផ្សេងៗជាច្រើនទៀត។ ដោយឡែកចំពោះប្លង់គោលនៃការប្រើប្រាស់ដី នឹងត្រូវប្រគល់ជូនអាជ្ញាធរខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីរាជធានីខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការរៀបចំទីក្រុង ទីប្រជុំជន ឲ្យបានល្អ មានលំហសាធារណៈនិងមានសណ្តាប់ធ្នាប់ របៀបរៀបរយត្រឹមត្រូវ សំដៅបង្កើនគុណភាពជីវិតរស់នៅ របស់ប្រជាពលរដ្ឋ ដោយប្រែក្លាយទីក្រុងនិងទីប្រជុំជន នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសឲ្យទៅជាបុរីជនបទ និងជាភូមិឋានក្សេមក្សាន្ត ឆ្លើយតបទៅនឹងគោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាល៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


