ព័ត៌មានជាតិ
ឃុំដារក្នុងស្រុកចិត្របុរី បញ្ចប់ការវាស់វែង និងចែកប័ណ្ណជូនពលរដ្ឋមុនគេនៅស្រុកចិត្របុរី
ឃុំដារ គឺជាឃុំមួយក្នុងចំណោមឃុំទាំង ១០ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ដែលបានបញ្ចប់ការវាស់វែងនិងចែកប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីជូនពលរដ្ឋ។


លោក ឈាង វត មេឃុំដារ បានឲ្យដឹងថា បើគិតចាប់តាំងពីចុះអនុវត្តការវាស់វែងដីធ្លីចុះបញ្ជីជាប្រពន្ធ័រហូតមកដល់ពេលនេះ គឺសម្រេចបាន១០០ភាគរយ។ ជាក់ស្ដែងពេលនេះ គឺកំពុងចែកប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ ចំនួន ៤ភូមិ រួមមាន៖ ភូមិសេរីភាព ខ្នងពស់ ជួរជ្រៃ និងភូមិតាងួន។

លោកឱ្យដឹងបន្តថា ការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងឃុំទាំងមូលមានភាពជាម្ចាស់ការ មានទំនុកចិត្តលើខ្លួនឯង ពេលទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ឬហៅថា ប្លង់រឹងនេះ ដែលទទួលស្គាល់និងផ្ដល់ជូនដោយរាជរដ្ឋាភិបាល។

លោក អ៊ូ សុបុណ្ណការ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ សម្រាប់ស្រុកចិត្របុរី មានឃុំ ចំនួន១០ ក្នុងនោះ ឃុំដារ ក្រុមការងារបានបញ្ចប់ការវាស់វែងរួចរាល់ជាស្ថាពរ និងកំពុងចែកជូនប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ រីឯឃុំថ្មគ្រែ មន្ទីរក៏កំពុងតែកំណត់ថ្ងៃចុះចែកប័ណ្ណដូចគ្នា ដោយឡែកឃុំ ចំនួន ៦ ផ្សេងទៀត កំពុងធ្វើការបិទប្រកាសផ្សាយតំបន់វិនិច្ឆ័យក្បាលដីជាបន្តបន្ទាប់។
លោក បានបញ្ជាក់ថា ចំពោះ ឃុំថ្មី នៅស្រុកចិត្របុរី ដែលជាឃុំចុងក្រោយ ក្រុមការងារកំពុងតែបន្តការងារវាស់វែងដីធ្លី ហើយនឹងអាចចំណាយពេលយ៉ាងយូរក្នុងរយៈពេល ២សប្តាហ៍ទៀតនឹងបញ្ចប់ការវាស់វែង និងធ្វើការបិទផ្សាយតំបន់វិនិច្ឆ័យក្បាលដីផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


