ព័ត៌មានជាតិ
ខេត្តសៀមរាប នឹងរៀបចំពិព័រណ៍ផលិតផលទេសចរណ៍បៃតងសហគមន៍ភូមិវត្តបូព៌ ២ថ្ងៃ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
រដ្ឋបាលខេត្តសៀមរាប សហការគ្នាជាមួយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប សហគមន៍ភូមិវត្តបូព៌ និងវិស័យឯកជននៅក្នុងខេត្ត គ្រោងនឹងរៀបចំតាំងពិព័រណ៍ផលិតផលទេសចរណ៍បៃតង រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ នៅតាមដងស្ទឹងក្នុងក្រុងសៀមរាប ដើម្បីដាក់តាំងបង្ហាញផលិតផល និងសេវាកម្មនានាដល់ភ្ញៀវជាតិ និងអន្តរជាតិ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធី កាលពីនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ជីវ រដ្ឋា អធិការបតីរងប្រតិបត្តិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា ពិព័រណ៍នេះ នឹងបង្ហាញពីផលិតផលទេសចរណ៍បៃតងដែលមិនប៉ះពាល់ដល់បរិស្ថានពីក្រុងស្រុកទាំង១៣ ក្នុងខេត្តសៀមរាប។ លោកកថា តាមរយៈពិព័រណ៍នេះ ជាការអប់រំ និងលើកកម្ពស់ការយល់ដឹងដល់អ្នកទេសចរ និងប្រជាជនមូលដ្ឋានឱ្យយល់ដឹងពីសារៈសំខាន់របស់ទេសចរណ៍បៃតង និងការអនុវត្តប្រកបដោយនិរន្តរភាព បង្កើតវេទិកាអន្តរកម្មសម្រាប់អាជីវកម្មក្នុងស្រុក និងប្រតិបត្តិករទេសចរណ៍។ ជាពិសេសជួយជំរុញ និងផ្ដល់ឱកាសដល់ក្រុងស្រុកទាំង១៣ ក្នុងការរួមចំណែកអនុវត្តទេសចរណ៍បៃតង ដើម្បីលើកកម្ពស់មុខមាត់ខេត្តទាំងមូល។
ចំណែក លោក យុន លីនណេ អភិបាលរងខេត្ត បានបញ្ជាក់ថា «តាមរយៈការប្រមូលផ្ដុំផលិតផលពីតាមក្រុងស្រុកទាំង១៣ យើងនឹងឃើញពីភាពច្នៃប្រឌិត និងការប្ដេជ្ញាចិត្តរបស់សហគមន៍មូលដ្ឋាននីមួយៗ ក្នុងការរួមចំណែកអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ខេត្តសៀមរាប»។ មិនតែប៉ុណ្ណោះ វាក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដែលជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ សម្រាប់ភ្ញៀវទេសចរវិញ ក៏អាចទទួលបាននូវបទពិសោធន៍នៃការកម្សាន្ត ជាផ្នែកមួយនៃការចូលរួមចំណែក ដើម្បីលើស្ទួយវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងពេលតែមួយទៀតផង។

ដើម្បីឱ្យការរៀបចំពិព័រណ៍ផលិតផលទេសចរណ៍ខាងលើប្រព្រឹត្តទៅបានល្អប្រសើរ ស្របតាមផែនការគ្រោងទុក លោកអភិបាលរងខេត្ត សូមឱ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈទូទៅ៕

-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


