Connect with us

សេដ្ឋកិច្ច

​ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ​រៀបចំនៅខេត្តសៀមរាបរយៈពេល ​៤ ថ្ងៃ​

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩»​ នៅបរិវេណសួន​ហាត់​ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ​ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ​​២០២៦ ក្រោមប្រធានបទ «ជំរុញ និងគាំទ្រផលិតផលជាតិ»។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់កសិករ អាជីវករ និងសហគ្រិន ដើម្បីផ្សព្វផ្សាយ​ផលិតផល និងស្វែង​រកឱកាសធ្វើអាជីវកម្មថ្មី និងកិច្ចសហការពាណិជ្ជកម្ម ដែលក្នុងឱកាស​នៃការ​រៀបចំពិព័រណ៍នេះ ក៏មានរៀបចំកម្មវិធីអមនានាជាច្រើន រួមមាន៖ សិក្ខាសាលាស្តីពី៖ «បរិបទថ្មីនៃ​ការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព», សិក្ខាសាលាស្តីពី៖ «ការជំរុញ​និងលើកកម្ពស់​ផលិតផលកសិ-ពាណិជ្ជកម្មវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា», យុទ្ធនា​ការលើក​កម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា, ៤.កម្មវិធីបង្ហាញអំពីការចម្អិនម្ហូបអាហារខ្មែរ និងការសម្តែងសិល្បៈ និងតន្រ្តីស្គរដៃ។​

​ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យ​ជាអាជីវករ ​ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមទស្សនា​ពិព័រណ៍នេះឱ្យបានច្រើនកុះករ ព្រមទាំងស្វែងរកឱកាសបង្កើតដៃគូពាណិជ្ជ​កម្ម​ជាមួយ​សហ​គមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ អ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម