ព័ត៌មានជាតិ
យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី
យុវតីជាសិស្សថ្នាក់ទី១០មួយរូបនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បានច្នៃចម្រាញ់ដូងប្រេងមកដាក់តាំងពិព័ណ៌នៅក្នុងសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង។ ការច្នៃនេះចេញការជំរុញពីវិទ្យាល័យក្នុងការបង្កើនភាពច្នៃប្រឌិតរបស់សិស្ស។

យុវតី រួម សិរីរ័ត្ន បានឱ្យភ្នាក់ងារកម្ពុជាថ្មីដឹងនៅថ្ងៃទី៤ ខែមេសា ក្នុងពិធីសង្ក្រានវិទ្យាល័យថា រូបគេចេះឆ្នៃចម្រាញ់ប្រេងដូងនេះស្របពេលដែលលោកគ្រូអ្នកគ្រូតម្រូវសិស្សានុសិស្ស តាមថ្នាក់នីមួយនីមួយត្រូវតែចេះច្នៃប្រឌិត អ្វីដែលជាស្នាដៃផ្ទាល់របស់ខ្លួន ដើម្បីដាក់តាំងបង្ហាញ នៅថ្ងៃសង្ក្រាន្តឆ្នាំនេះ។ ហើយក្រុមពួកគេបាននាំគ្នាគិត ក៏បានសម្រេចចិត្តច្នៃជាប្រេងដូងនេះឡើងដើម្បីដាក់តាំងបង្ហាញទៅដល់សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋដែលបានចូលរួមនៃកម្មវិធីសង្ក្រាន្តនៅពេលនេះឲ្យស្គាល់ពីស្នាដៃ ថាពួកគេពិតជាអាចចម្រាញ់ប្រេងពីដូងទុំដែលអាចប្រើប្រាស់បានតាមតម្រូវការផ្សេងៗផងដែរ។
គេបន្ថែមថា ដោយការយល់ឃើញពីអាកាសធាតុនៅក្នុងខេត្តមណ្ឌលគិរីមានការខ្យល់ចុះត្រជាក់ខ្លាំងហើយ ធ្វើឲ្យស្បែកមានការស្ងួតបែកស្រការទើបនាំគ្នាសម្រេចបង្កើតចម្រាញ់ប្រេងដូងដើម្បីអាចផលិតកែច្នៃ និងសង្ឃឹមថាផ្គត់ផ្គង់នៅលើទីផ្សារនៅថ្ងៃអនាគត។

យុវតីទើបតែមានអាយុ១៥ឆ្នាំរូបនេះបានលើកឡើងថា ប្រេងដែលចម្រាញ់ពីដូងទុំនេះមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់រាងកាយមនុស្សមានដូចជាយកទៅលាបស្បែក តាមដៃជើងកុំឲ្យស្ងួតបែស្រការ នឹងអាចប្រើលាបលើសក់ ធ្វើឲ្យខ្មៅរលើបរលោង។លើសពីនោះអាចថែមទាំងយកប្រើប្រាស់ដូចជា ជូត របស់របរគ្រឿងសម្ភារៈ នឹងគ្រឿងសង្ហារិមផ្សេងៗជាដើម .ល.។
ហើយការច្នៃប្រឌិតប្រេងដូងនេះឡើយបើសិនជាមានការលើកទឹកចិត្តនិងមានការគាំទ្រពីមហាជន ទៅថ្ងៃអនាគតបើសិនជាអាចមានលទ្ធភាពនិងមានឧបករណ៍គ្រប់គ្រាន់ពួកគេនឹងអាច ផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក
គេបញ្ជាក់ថា ទម្រាំពួកគេអាចចម្រាញ់ប្រេងដូងនេះឡើងគឺត្រូវប្រើពេលយូរដោយសារការធ្វើ តាមបែបធម្មជាតិសុទ្ធសាធមិនមានប្រើប្រាស់ឧបករណ៍ម៉ាស៊ីន អ្វីផ្សេងដើម្បីឆ្នៃនោះទេ ហើយទម្រាំបានបរិមាណប៉ុន្នេះគឺចំណាយរយៈពេលរហូតទៅដល់ពីរថ្ងៃឯណោះ។

ទៅថ្ងៃអនាគតរូបគេចង់មានសិប្បកម្មកែច្នៃប្រេងដូងផ្ទាល់ខ្លួននៅក្នុងស្រុកមួយ ហើយយើងអាចកែច្នៃផលិតបានច្រើន នឹងមានការគាំទ្រពីអតិថិជន នឹងអាចនាំចេញទៅក្រៅប្រទេសផងដែរ ដើម្បីបង្ហាញថាកូនខ្មែរអាចធ្វើបានដើម្បីបង្កើនសេដ្ឋកិច្ចជាតិ មួយផ្នែកទៀត។
ជាចុងក្រោយ យុវតីរូបនេះក៏សូមផ្ដាំផ្ញើទៅដល់សិស្សានុសិស្ស ផ្សេង ដែលឋិតនៅក្នុងវ័យសិក្សា ដែលទំនេរពីការសិក្សា គួរងាកមកចេះច្នៃប្រឌិតចេញ ផលិតផលផ្សេងៗដើម្បីបង្ហាញទៅដល់ប្រទេសដទៃថាកូនខ្មែរអាចធ្វើបាន មិនថាជាផលិតផលប្រេងដូងនេះផ្ទាល់ឬក៏ជាផលិតផលបច្ចេកវិទ្យាផ្សេងផ្សេងទៀតដែលបង្កើតដោយស្នាដៃកូនខ្មែរផ្ទាល់ ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើនៅក្នុងស្រុក អាចរកចំណូលបាន បង្កើនសេដ្ឋកិច្ចជាតិបន្ថែម ៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


