ព័ត៌មានជាតិ
ស្នងការខេត្តក្រចេះ ត្រៀមកម្លាំងជាង ១ ពាន់នាក់ ដើម្បីធានាសណ្តាប់ធ្នាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានត្រៀមកម្លាំងអន្តរាគមន៍ប្រមាណពី ១,០០០ នាក់ ទៅ ១,២០០ នាក់ និងប្រជាការពារជាង ៤ ពាន់នាក់ ដើម្បីធានារក្សាបាននូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលដ្ឋជួបជុំក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។
នេះតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ហ៊ន ប៊ូច ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យកម្ពុជាថ្មី ដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ។



លោកឧត្តមសេនីយ៍ត្រី ហ៊ន ប៊ូច ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានថ្លែងបញ្ជាក់ថាផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម គឺមានការដាក់ពង្រាយកម្លាំងនៅតាមចំណុចគោលដៅសំខាន់ៗ ប្រមាណជាង ១០០ កន្លែង នៅទូទាំងខេត្ត ក្នុងនោះរួមមានគោលដៅតំបន់រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកៃឆ្នៃ រមណីយដ្ឋានវប្បធម៌ ទីវត្តអារាម និងកន្លែងកំសាន្តផ្សេងៗ ដើម្បីធានាបានសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ៕
អត្ថបទ ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


