ព័ត៌មានជាតិ
ខេត្តរតនគិរី មានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដើម្បីសម្រួលដល់វិនិយោគទុន
បច្ចុប្បន្ន ខេត្តរតនគិរី មានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលជួយសម្រួលដល់វិនិយោគទុន ដែលមានបំណងចង់ប្រកបរបររកស៊ី ក្រុមការងារនេះអាចសម្រួលទៅលើការចេញលិខិតអនុញ្ញាត អាជ្ញាបណ្ណនានា ក្នុងការចុះបញ្ជីគម្រោងវិនិយោគ ការផ្តល់ការលើកទឹកចិត្ត, ការធានា ការទិញ ការលក់ ការរួមបញ្ចូលគ្នា និងការលុបគម្រោង និងការដោះស្រាយវិវាទវិនិយោគ ដែលស្ថិតក្រោមវិសាលភាពនៃ កម្មវិធីពិសេស។

ការបង្កើតក្រុមការងារខាងលើនេះ ដោយមានសេចក្តីសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន សរសេរជាអក្សរកាត់ថា ក.វ.ឦសាន ក្រោមឆ័ត្រនិង គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ហិរញ្ញវត្ថុ ហៅកាត់ថា (គ.ស.ហ.) ដែលមានសេចក្តីសម្រេចលេខ: ៣៩៧៧ ពីរាជរដ្ឋាភិបាលកម្ពុជា ។ ខេត្តរតនគិរី ក៏ស្ថិតនៅក្នុងចំណោម ខេត្តទាំងបីផ្សេងទៀត ដែលគ្របដណ្តប់លើ ហើយសមាសភាពចំនួន ៣៥ រូប រួមមានប្រធាន ១ រូប អនុប្រធាន ២ រូប អនុប្រធានប្រចាំការ ១ និង សមាជិក ៣១ រូប ។ ក.វ.ឦសាន មានភារកិច្ច ដូចខាងក្រោម៖ ដឹកនាំ សម្របសម្រួល និងអនុវត្ត កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨ ។
កិច្ចការងារនេះដើរតួនាទីជា “ច្រកចេញចូលតែមួយ” ដែលមាន តួនាទីពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័តគម្រោងវិនិយោគ និងផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជាកញ្ចប់ សម្រាប់ទទួលបាននូវការលើកទឹកចិត្ត និងការអនុគ្រោះនានាពីរាជរដ្ឋាភិបាល ដែលស្ថិតក្រោម វិសាលភាពនៃកម្មវិធីពិសេស ពិនិត្យ និងស្នើសុំការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា តាមរយៈ គ.ស.ហ។

ការងារស្នូលមានការរៀបចំឯកសារចាំបាច់នានា និងនីតិវិធីអនុវត្តការងាររបស់ក្រុមការងារ និងធ្វើកិច្ចសហការល្អជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ក្រុមការងារនេះ ក៏មានភារកិច្ចជួយផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសឱ្យបានទូលំទូលាយ ធ្វើការពន្យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ។ ការផ្តល់សេវាបដិសណ្ឋារកិច្ច និងកិច្ចសហការល្អជាមួយវិនិយោគិន និងធុរជន ទាំងក្នុង និងក្រៅប្រទេស ដាក់ចេញកម្មវិធីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងអ្នកពាក់ព័ន្ធ ដោយផ្តោតលើ ការបំពេញភារកិច្ច។ ជួយសម្រួលការសម្របសម្រួលទៅដល់ សាធារណៈជនក្នុងការផ្តល់សេវាដល់វិនិយោគិន និងធុរជន ដែលទាក់ទងទៅការរៀបចំគម្រោងនិងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីផ្តល់សេវា និងអនុវត្តការងារប្រកបដោយគណនេយ្យភាព តម្លាភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
អ្វីដែលសំខាន់ គឺជួយរៀបចំ និងអនុវត្តផែនការសកម្មភាព និងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តកម្មវិធីពិសេសរៀបចំកិច្ចប្រជុំក្រុមការងាររៀងរាល់ត្រីមាស ឬកិច្ចប្រជុំណាមួយតាមការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈម, ដាក់ចេញវិធានការកែតម្រូវ វាស់វែងពីការខិតខំប្រឹងប្រែង និងវាយតម្លៃប្រសិទ្ធភាព និងលទ្ធផលនៃកម្មវិធី ។ ជាពិសេសរៀបចំរបាយការណ៍វឌ្ឍនភាព និងការវាយតម្លៃការអនុវត្តកម្មវិធីពិសេស ប្រចាំឆ្នាំ ជូនរាជរដ្ឋាភិបាល តាមរយៈ គ.ស.ហ ។ អនុវត្តនូវកិច្ចការ ឬបំពេញភារកិច្ចដទៃទៀត តាមការសម្រេចរបស់ គ.ស.ហ. ឬតាមការសម្រេចរបស់រាជរដ្ឋា-ភិបាល។
ក.វ.ឦសាន មានសិទ្ធិអញ្ជើញតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលទទួលបានប្រតិភូកម្ម ឬ មានសិទ្ធិសម្រេច ក្នុងនាមជាប្រធានស្ថាប័ន តាមការចាំបាច់ ដើម្បីចូលរួមអនុវត្តកម្មវិធីពិសេស ហើយក៏មានសិទ្ធិអញ្ជើញ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងជំនាញការ ដើម្បីផ្តល់ ព័ត៌មាន និងយោបល់នានា សម្រាប់គោលបំណងសិក្សាស្រាវជ្រាវ និងរៀបចំគម្រោង ដែលស្ថិតក្រោមវិសាលភាពនៃ កម្មវិធីពិសេស។ បន្ថែមពីនេះ ក៏សិទ្ធិជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីរៀបចំ ត្រួតពិនិត្យ និងវាយតម្លៃគម្រោង ដែលស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេស និងបំពេញភារកិច្ចដទៃទៀត តាមការណែនាំរបស់ប្រធាន ក.វ.ឦសាន៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន