ព័ត៌មានជាតិ
វិស័យអាទិភាព៣ត្រូវបានលើកទឹកចិត្តនៅខេត្តភាគឦសានតាមកម្មវិធីថ្មី
ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថាដើម្បីជំរុញការវិនិយោគទៅកាន់ខេត្តភាគឦសានកម្ពុជាទាំង៤ រដ្ឋនឹងផ្ដល់ការលើកទឹកចិត្តដល់វិស័យអាទិភាព៣គឺ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលមានការជួយលើផ្នែកពន្ធដារ ពន្ធគយ ការផ្ដល់កម្ចីការប្រាក់សមរម្យ និងការសម្រួលនីតិវិធីវិនិយោគ កាត់បន្ថយថ្លៃដើមជាដើម។

ថ្លែងក្នុងពីធីប្រកាសអនុវត្តផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ២០២៥-២០២៨ ” នៅព្រឹកថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ២០២៥ លោក អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងថាការលើកទឹកចិត្តនោះក៏បើកឱ្យសកម្មភាពអាជីវកម្មដែលមិនទាន់បានចុះបញ្ចីពន្ធដារអាចចុះបញ្ជីពន្ធដារបានដោយមិនទទួលពិន័យ និងបំណុលពន្ធនោះទេ ព្រមជាមួយគ្នានោះធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាក៏នឹងផ្ដល់ឥណទានក្នុងអត្រាការប្រាក់ពិសេសដល់អ្នកវិនិយោគផងដែរ។

លោក អូន ព័ន្ធមុន្នីរ័ត្ន បានឱ្យដឹងដែរថារាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសានដើម្បីតាមដានអនុវត្តន៍វាយតម្លៃកម្មវិធីពិសេសនេះ និងជាច្រកចេញចូលតែមួយក្នុងការអនុម័តគម្រោង ការផ្ដល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណនានាជាកញ្ចប់ទៅដល់គម្រោងវិនិយោគផងដែរ។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថារដ្ឋនឹងផ្ដល់ការលើកទឹកចិត្តពិសេសលើសពីច្បាប់វិនិយោគក្នុងតំបន់ភាគឦសានកម្ពុជា ក្នុងនោះសម្ដេចបានលើកទឹកចិត្តដល់អ្នកវិយោគក្នុងស្រុកឱ្យចូលរួមកាន់តែច្រើនផងដែរ។
សម្ដេចថា៖ «ខ្ញុំពិតជាចង់ឃើញកម្មវិធីពិសេសនេះពិតជាជួយបង្កើនចរន្តសេដ្ឋកិច្ចបានជាក់ស្ដែងដល់ភូមិភាគឦសាន្តរបស់យើង ហើយជោគជ័យនេះគឺកើតឡើងដោយការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋនិងឯកជន»។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តដែលមានអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍។ ដំណាំកសិកម្ម និង កសិ-ឧស្សាហកម្ម ក្នុងខេត្តទាំងបួន រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និងចេកអំបូងលឿងជាដើម សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពល, ទាំងសម្រាប់ទីផ្សារខាងក្រៅ និងទីផ្សារក្នុងស្រុក។ ក្នុងឆ្នាំ២០២៤កន្លងទៅនេះ បរិមាណផលនៃប្រភេទដំណាំទាំងនេះ ក្នុងខេត្តទាំងបួនមានទំហំប្រមាណ ២០ ទៅ ៦០ ភាគរយ នៃបរិមាណផលសរុបទូទាំងប្រទេស។

កម្មវិធីពិសេសនេះត្រូវបានគិតគូរឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤ ក្នុងគោលដៅជំរុញការអភិវឌ្ឍនៅក្នុងខេត្តទាំង៤ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយចង់ជំរុញបង្កើននូវសកម្មភាពសេដ្ឋកិច្ចដល់បណ្ដាខេត្តដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជាដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចតាមតំបន់ និង តាមវិស័យ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


