ព័ត៌មានជាតិ
សមិទ្ធផលធំពីរខេត្តបាត់ដំបងសម្រេចបាន នឹងជំរុញទាក់ទាញទេសចរបន្ថែមទៀត ឱកាសបុណ្យចូលឆ្នាំ
បើតាមការវាយតម្លៃពីមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា សមិទ្ធិផលធំៗ២ ដែលខេត្តបាត់ដំបងសម្រេចបាននៅក្នុងឆ្នាំ ២០២៥ នឹងជួយជំរុញទេសចរមកកម្សាន្តខេត្តបាត់ដំបងកាន់តែច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
សមិទ្ធិផលទាំង២ ដែលជាគោលដៅទេសចរណ៍នេះរួមមាន ការកែច្នៃតំបន់រមនីយដ្ឋានភ្នំសំពៅ និងទី២ គឺសួនតេជោសន្តិភាព ដែលមានទីតាំងទល់មុខសាលាខេត្តបាត់ដំបងនៅរ៉បមាត់ស្ទឹងសង្កែ។


លោក បឿន រ៉ាត់ មានកំណើតក្នុងស្រុកបាណន់ ជាពលករនៅស្រុកថៃអស់រយះពេលជាង ១០ ឆ្នាំបានឲ្យដឹងថា លោក ទើបតែបានមកលេងស្រុកកំណើតនាឱកាសពិធីបុណ្យចូលឆ្នាំនេះ។
ហាក់មានក្តីរំភើបចិត្ត ខណះពេលលោកឃើញតំបន់ភ្នំសំពៅត្រូវបានរៀបចំកែលម្អដ៏ស្រស់ស្អាតបែបនេះ លោកថា “ភ្នំសំពៅឥឡូវបានរៀបចំស្អាតខុសពីមុន ខ្ញុំគ្រាន់តែឃើញក៏រំភើបចិត្តដែរ”។
មិនខុសគ្នានិងអ្នកស្រី យឹន បុប្ផា ពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងបានប្រាប់ថា អស់រយះពេលជាង ៥ ឆ្នាំហើយ ដែលអ្នកស្រីមិនដែលបានចូលមកស្រុកកំណើត ក្រៅពីផ្ញើថវិការផ្តល់ឲ្យកូនៗរៀនសូត្រ។
អ្នកស្រីថា “ឆ្នាំនេះខ្ញុំបាមកលេងស្រុកកំណើត និងបាននាំកូនៗដើរលេងតាមសួនមាត់ស្ទឹងសង្កែ ហើយក៏ឃើញថាមានការៀបចំបានស្អាតប្លែក។
បន្ថែមពីសោភ័ណភាពសួនច្បារដែលត្រូវបានអាជ្ញាធរកែលម្អកាន់តែមានភាពទាក់ទាញ ពលកររូបនេះក៏ឃើញមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ត្រូវស្ថាបនាថ្មីៗបន្តបន្ទាប់។

ក្រៅពីតំបន់គោលដៅទេសចរមួយចំនួនដែលត្រូវបានកែលម្អថ្មី អាជ្ញាធរខេត្តបាត់ដំបងក៏បានរៀបចំគោលដៅទេសចរណ៍ផ្សេងទៀតនៅក្នុងក្រុង សម្រាប់ទទួលភ្ញៀវមកពីជិតឆ្ងាយមកកម្សាន្តក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី។
សួនតេជោសន្តិភាព បានបើកការដ្ឋានសាងសង់ឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដែលលាតសន្ធឹងតាមប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើតចំពីមុខវត្ត កណ្តាល សង្កាត់រតនៈ ក្រុងបាត់ដំបង ផ្តើមពីស្ពានសម្ដេចក្រឡាហោម ស ខេង រហូតទៅដល់ស្ពានសោហឺ (ស្ពានថ្មថ្មី) មានប្រវែង ៩៩៤ ម៉ែត្រ មានទំហំ ១៦.០៧៤ ម៉ែត្រការ៉េ ដើម្បីលើកសោភ័ណភាពទីក្រុងឱ្យមានភាពស្រស់បំព្រង មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស ហាត់ប្រាណមានបរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


