ព័ត៌មានជាតិ
នៅចំណតរថយន្តក្រុងខេត្តក្រចេះ មនុស្សកកកុញ រង់ចាំជិះរថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋមករាជធានីភ្នំពេញវិញ
រថយន្តក្រុងសាធារណៈជិៈដោយឥតគិតថ្លៃរបស់រដ្ឋ បានជួយសម្រាលបន្ទុកក្នុងការចំណាយថវិកាបានយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ពេលធ្វើដំណើរទៅមកនាអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ជាក់ស្ដែង ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានសាទរសប្បាយរីករាយ ពេលមកលេងស្រុកកំណើតម្តងៗ តាមរយៈការជិៈរថយន្តក្រុងរបស់រដ្ឋ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមានរយៈពេល ៣ថ្ងៃ។

នៅព្រឹកថ្ងៃទី១៧ ខែមេសា ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បាននាំគ្នាសម្រុកធ្វើដំណើរត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញតាមរថយន្តក្រុងសាធារណៈមិនបង់ប្រាក់ ដោយមានលោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះ ក៏បានចូលរួមជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈដើម្បីត្រឡប់ទៅរាជធានីភ្នំពេញ។




រថយន្តក្រុងសាធារណៈ រៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសម្រាប់ខេត្តក្រចេះចំនួន ២៥ គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋដែរមកលេងស្រុកកំណើតក្នុងខេត្តក្រចេះនិងត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញ៕
អត្ថបទ៖ ប្រុញ វិធិន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


