Connect with us

ព័ត៌មានជាតិ

សិក្ខាសាលា​អន​ឡាញ​ស្ដីពី «​សារៈសំខាន់​នៃ Technology Scouting» នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃទី​៣០​មីនា​នេះ​​

បានផុស

នៅ

​បើ​មិនមាន​ការប្រែប្រួល​ទេនោះ​នា​ថ្ងៃទី​៣០​មីនា​ឆាប់ៗ​ខាងមុខនេះ ​នឹង​បើក​សិក្ខាសាលា​អន​ឡាញ​មួយ​ស្ដីពី «​សារៈសំខាន់​នៃ Technology Scouting»​តាមរយៈ Zoom ។ នេះ​បើតាម​មន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បានឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​២៥ មីនា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​ជំនាញ​របស់​ក្រសួង​បាន​បញ្ជាក់​ថា ការរៀបចំ​សិក្ខាសាលា​អន​ឡាញ​ស្តីពី “​សារៈសំខាន់​នៃ Technology Scouting” នៅ​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ តាមរយៈ Zoom ធ្វើឡើង​ដោយ​អ្នកចូលរួម​ត្រូវ​ស្កេ​ន​កូដ QR នៅក្នុង​ខិត្តប័ណ្ណ​ខាងក្រោម​ ដើម្បី​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា​។​

​សិក្ខាសាលា​នេះ​បង្ហាញ​អំពី​អត្ថប្រយោជន៍​នៃ Technology Scouting និង អត្ថប្រយោជន៍​ដែល​នឹង​ជួយ​ដល់ អាជីវកម្ម អ្នកស្រាវជ្រាវ អ្នកដឹកនាំ​ក្នុង​សហគមន៍ និង​រដ្ឋាភិបាល ឲ្យ​សម្រេចបាន​នូវ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម