បច្ចេកវិទ្យា
យូនីសេហ្វ បង្ហាញពីសញ្ញាបញ្ជាក់ថាអ្នកកំពុងលេងឆាតជាមួយជនបំពានផ្លូវភេទតាមអនឡាញ
ការរំលោភបំពានផ្លូវភេទតាមអនឡាញ គឺជារឿងមួយគួរឱ្យព្រួយបារម្ភចំពោះកុមារនៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលជាសម័យឌីជីថល និងជាឱកាសរបស់ជនខិលខូចយកឱកាសនេះបំពានផ្លូវភេទកុមារ។ អង្គការយូនីសេហ្វកម្ពុជា ក៏បានណែនាំចំណុចមួយចំនួនពីសញ្ញាដែលបញ្ជាក់ថា អ្នកកំពុងតែលេងឆាតជាមួយជនបំពានផ្លូវភេទតាមអនឡាញ ព្រមទាំងទំនាក់ទំនង ដើម្បីដោះស្រាយពេលជួបបញ្ហាទាំងនេះ។

តាមការផ្សព្វផ្សាយរបស់អង្គការយូនីសេហ្វ ទង្វើដែលបញ្ជាក់ថា អ្នកកំពុងតែធ្វើការសន្ទនាតាមអនឡាញ និងជួបបញ្ហាបៀតបៀនផ្លូវភេទមានដូចជា បុគ្គលនោះតែងតែសរសើរ និងលួងលោមអ្នកឱ្យផ្ញើរូបថត ឬ វីដេអូឯកជនរបស់អ្នកជាបន្តបន្ទាប់តាមអនឡាញ។ គេចង់ដឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នក ដោយសួរសំណួរផ្ទាល់ខ្លួនជាច្រើន ហើយគេអាចនឹងកុហកអ្នកអំពីអត្តសញ្ញាណពិតរបស់គេ។ បន្ទាប់មក គេធ្វើការសន្ទនា គេចាប់ផ្តើមស្នើសុំជួបអ្នកជាលក្ខណៈឯកជនតែ២នាក់។ មួយវិញទៀត គេព្យាយាមអូសទាញអ្នកឱ្យចូលរួមសន្ទនាបែបលក្ខណៈផ្លូវភេទ រួចប្រហែលជាសន្យាថា នឹងមិនឱ្យអ្នកដទៃដឹងពីការសន្ទនានេះឡើយ។
តាមការកត់សម្គាល់ ទង្វើ និងការលួងលោមទាំងអស់នេះហើយ ទើបធ្វើឱ្យកុមារជាច្រើនក្លាយជាជនរងគ្រោះត្រូវបានគេរំលោភបំពានផ្លូវភេទ ហើយករណីនេះ មិនត្រឹមតែកើតមានលើកុមារឡើយ ក៏កើតមានលើមនុស្សធំ ជាស្ត្រីច្រើនផងដែរ។ ដូចនេះ អាណាព្យាបាលគួរយកចិត្តទុកដាក់តាមដាន និងសួរនាំពីកូនៗជានិច្ច ដើម្បីអាចស្វែងរកដំណោះស្រាយ និងជំនួយបានទាន់ពេលវេលា។

ជុំវិញនឹងករណីខាងលើ ប្រសិនជាជនរងគ្រោះជួបនូវហេតុការណ៍ទាំងអស់នេះ រងការគំរាមកំហែង និងរំលោភបំពានផ្លូវភេទតាមអនឡាញ ឬមានអារម្មណ៍ថាខ្លួនអសុវត្ថិភាព អាចស្វែងរកជំនួយបានតាមរយៈរាយការណ៍ទៅនគរបាលជាតិលេខ ១២៨៨ ឬ ទៅអង្គការ APLE កម្ពុជា ០៩២ ៣១១ ៥១១ ឬបណ្តាញទូរសព្ទជំនួយកុមារលេខ ១២៨០៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


