ព័ត៌មានជាតិ
អភិបាលខណ្ឌ៧មករា ជំរុញមន្រ្តីពាក់ព័ន្ធ បន្តពង្រឹងការបង្ការ និងបង្ក្រាបបទល្មើសអនឡាញ ដើម្បីការពារសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ
លោក ថេង សុថុល អភិបាលនៃ ខណ្ឌ៧មករា បានអញ្ជើញដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តតាមដាន និងពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញ (Online Scam) ចាប់ពីថ្នាក់មូលដ្ឋាន ភូមិ សង្កាត់ រហូតដល់ថ្នាក់ខណ្ឌ។ កិច្ចប្រជុំនេះមានគោលបំណងធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តគោលនយោបាយ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពសង្គម។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការ និងអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាល និងលោក-លោកស្រីចៅសង្កាត់ទាំង៨ ក្នុងខណ្ឌ៧មករា ដែលបានពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញនៅក្នុងមូលដ្ឋាន។


លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងក្នុងការសំណេះសំណាលថា ការសហការរវាងអាជ្ញាធរមូលដ្ឋាន កម្លាំងសន្តិសុខ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ពិតជាមានសារៈសំខាន់ ដើម្បីធ្វើការតាមដាន និងស្វែងរកព័ត៌មានអំពីសកម្មភាពគួរសង្ស័យ ដែលអាចនាំឱ្យកើតមានបទល្មើសអនឡាញ។ លោកបានណែនាំឱ្យអាជ្ញាធរភូមិ សង្កាត់ និងកម្លាំងនគរបាល ត្រូវបន្តពង្រឹងការត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ ក៏ដូចជាការចុះពិនិត្យអគារជួល ឬកន្លែងដែលមានការស្នាក់នៅជាច្រើនរបស់ជនបរទេស ឬក្រុមមនុស្សដែលអាចពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។


លោកអភិបាលបានបញ្ជាក់ថា ក្នុងមូលដ្ឋានខណ្ឌ៧មករា មានទីតាំង អាគារ ខុនដូរ អាផានមិន សណ្ឋាគារ ចំនួន៨៧ ទីតាំង រហូតដល់ថ្ងៃនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះត្រួតពិនិត្យ ហើយរួចរាល់ និងមិនមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឡើយ។ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងគណៈបញ្ជាខណ្ឌបន្តចុះត្រួតពិនិត្យឡើងវិញបន្តទៀត មិនអនុញ្ញាតឲ្យមានបទល្មើសឡើញ គឺត្រូវរក្សាមូលដ្ឋានខណ្ឌ៧មករា ជាតំបន់ ស ឲ្យបានដាច់ខាត់៕ ដោយ ៖ អុឹងម៉េង


-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


