ព័ត៌មានជាតិ
កម្មវិធីទូរស័ព្ទដៃ CamDigiKey ជំនាន់ទី ៣.០ ត្រូវបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃនេះតទៅ
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យដំណោះការនូវកម្មវិធីទូរស័ព្ទដៃ CamDigiKey ជំនាន់ទី ៣.០ ត្រូវបានដាក់ឱ្យដំណើរការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រោយពីបានចំណាយពេលធ្វើទំនើបកម្មរយៈពេលជាង ១ ឆ្នាំ។

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅព្រឹកនេះសម្រាប់កំណែជំនាន់ទី ៣.០ នេះ, និម្មាបនកម្មនៃ CamDigiKey ត្រូវបានរៀបចំថ្មីទាំងស្រុងតាម ការវិវត្តនៃបច្ចេកវិទ្យាចុងក្រោយ ដើម្បីធ្វើឲ្យប្រព័ន្ធមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងកំណើន នៃការប្រើប្រាស់ដែលមានចំនួនកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីដោះស្រាយបញ្ហា ប្រឈមនានាដែលធ្លាប់បានជួបប្រទះ ក្នុងកំណែជំនាន់ទី ២.១ ដោយបំពាក់បន្ថែមនូវប្រព័ន្ធសុវត្ថិភាព, បង្កើនសមត្ថភាពប្រព័ន្ធក្នុងការទ្រទ្រង់ទំហំប្រតិបត្តិការច្រើនក្នុងពេលតែមួយ និង បន្ថែមមុខងារកម្រិត ប្រើប្រាស់ផ្សេងទៀត សំដៅផ្តល់ភាពងាយស្រួល និង ប្រសិទ្ធភាពប្រើប្រាស់ ក្នុងការទទួលបាននូវបទ ពិសោធន៍ល្អប្រសើរជាងមុន មួយកម្រិតទៀត។
មុខងារកម្រិតអ្នកប្រើប្រាស់ដែលត្រូវបានបន្ថែមក្នុង កំណែជំនាន់ថ្មីនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នកម្មព័ត៌មានផ្ទាល់ខ្លួនលើកម្មវិធីទូរស័ព្ទដៃ CamDigiKey ៣.០ បានដោយខ្លួនឯង រួមមាន លេខទូរស័ព្ទ អ៊ីម៉ែល អាសយដ្ឋាន និង អាចស្នើសុំធ្វើ បច្ចុប្បន្នកម្មអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនដែលហួសសុពលភាពបានផងដែរ។

មជ្ឈមណ្ឌលនេះបានលើកឡើងថា៖«CamDigiKey ជាកម្មវិធីទូរស័ព្ទដំបូងគេ និងឈានមុខគេនៅកម្ពុជា ដែលអនុញ្ញាតឱ្យអ្នក ប្រើប្រាស់ម្នាក់ មានគណនីឌីជីថលតែមួយ និងអាចយកទៅប្រើប្រាស់ជាយន្តការយថាភូតកម្ម (Authentication) ឬការបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ នៅតាមបណ្តាផតថលរបស់ ក្រសួង ស្ថាប័នដែលផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ក្នុងក្របខ័ណ្ឌនៃយន្តការផ្លាស់ប្តូរទិន្នន័យ តាមផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដោយមិនចាំបាច់ត្រូវការបង្កើតគណនីថ្មីបន្ថែមទៀតទេ»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


