ព័ត៌មានជាតិ
កម្ពុជា-ថៃ ប្រកាសបន្តពង្រឹងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំបន្ថែមទៀត
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី នាយករដ្ឋថៃ នៅកម្ពុជា ភាគីទាំងពីរបានឯកភាពបន្តពង្រឹងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំបន្ថែមទៀត ស្របពេលដែលប្រទេសទាំងពីរគម្រប់ខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូត។ ការឯកភាពនេះ បានធ្វើឡើងដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយសម្ដេច ថា វត្តមានរបស់លោកស្រី នាយករដ្ឋមន្ត្រីថៃ នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ។

ជាការឆ្លើយតប លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានសម្តែងនូវក្ដីរីករាយ ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលេីគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ។ ស្របពេលឆ្នាំ២០២៥នេះ គឺជាខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក៏បានបង្ហាញក្ដីពេញចិត្តចំពោះគម្រោងសម្ពោធជាផ្លូវការនូវស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃ នៅខេត្តសៀមរាប ក៏ដូចជាគម្រោងសម្ពោធជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាណងអ៊ាន) នាពេលខាងមុខដ៏ខ្លី ផងដែរ។
នៅចំពោះមុខនាយករដ្ឋមន្ត្រីថៃនេះ សម្តេចធិបតី បានអរគុណភាគីថៃ ដែលបានបន្តយកចិត្តទុកដាក់ចំពោះពលករកម្ពុជានៅប្រទេសថៃ និងបានលើកលែងថ្លៃទិដ្ឋាការអនុញ្ញាតឱ្យចូលប្រទេសឡើងវិញសម្រាប់ពលករកម្ពុជា ដែលមកលេងក្រុមគ្រួសារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងមក។ សម្ដេចធិបតី ក៏បានអរគុណវិនិយោគិន និងធុរជនថៃចំពោះទំនុកចិត្ត និងការសម្រេចចិត្តបណ្តាក់ទុន និងធ្វេីធុរកិច្ចនៅកម្ពជា។
ខណៈលោកស្រី នាយករដ្ឋមន្រ្តីថៃ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងតែងតែគាំទ្រដល់វិនិយោគិនថៃ នៅក្នុងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល សន្តិសុខ និងការពារជាតិ វប្បធម៌ ទេសចរណ៍ អប់រំ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមនៅតាមបណ្តោយព្រំដែន ក៏ជាប្រធានបទសំខាន់ដែលថ្នាក់ដឹកនាំទាំងពីរ លើកយកមកពិភាក្សា ដើម្បីរួមគ្នាជំរុញបន្ថែមផងដែរ៕

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់