ព័ត៌មានជាតិ
ប្រជានេសាទខេត្តក្រចេះ ត្អូញត្អែរពិបាកនេសាទត្រី លើកហេតុផលបម្រែបម្រួលទឹកទន្លេ
របរនេសាទត្រីជាលក្ខណៈគ្រួសារ នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះឆ្នាំនេះ ហាក់បីដូចជា មានការពិបាកជាងឆ្នាំមុន ធ្វើឲ្យប្រជានេសាទមួយចំនួនមានការត្អូញត្អែរ ថារកត្រីអត់សូវបាន ដូចឆ្នាំមុននោះ។
លោក រដ្ឋា ជាប្រជានេសាទម្នាក់នៅខេត្តក្រចេះ បានឲ្យកម្ពុជាថ្មីដឹងថា រដូវនេះការនេសាទត្រីបានតិចតួច មានពេលខ្លះសឹងតែរកត្រីលក់យកលុយចាក់សាំងវិញសឹងតែមិនគ្រប់ផង បើប្រៀបធៀបនឹងឆ្នាំមុន។


ប្រជានេសាទរូបនេះបានគិតថា ផលលំបាកនៃការរកត្រីនៅឆ្នាំនេះ អាចបណ្ដាលមកពីកត្តាទឹកទន្លេ ពីព្រោះកាលពីឆ្នាំ២០២៤ ក្នុងកំឡុងខែ ២-៣ ទឹកទន្លេមានលក្ខណៈថ្លា អាចនេសាទត្រីបានសមរម្យក្នុងមួយថ្ងៃ ហើយបើមានទឹកល្អក់វិញយ៉ាងយូរ ១ ខែកន្លះ។ ដោយឡែក នៅឆ្នាំ២០២៥ នេះវិញ ចាប់តាំងពីរដូវធ្លាក់ខ្យល់រហូតមកដល់ខែមេសានេះ ទឹកទន្លេមេគង្គក្រចេះ ហាក់មានការប្រែប្រួលជាបន្តបន្ទាប់ពីទឹកពណ៌សទៅជាទឹកមានស្លែរ បន្ទាប់មកក៏ប្រែជាទឹកល្អក់ ធ្វើឲ្យការនេសាទត្រីទន្លេក៏មានការពិបាកដូចគ្នា។
សព្វថ្ងៃនេះ ត្រីដែលនេសាទបានភាគច្រើនជាប្រភេទត្រីចម្រុះ ត្រីស្រកាតូចៗ មិនមែនជាប្រភេទត្រីដែលគេត្រូវការកម្មង់ ដូចជាត្រី ឆ្វៀតជាដើម គឺរកអត់បានតែម្តង។ តាមទម្លាប់ លោកធ្លាប់រកត្រីពីមុនមក តែងតែត្រៀមឧបករណ៍នេសាទគ្រប់ប្រភេទ ជាប្រភេទមង ទៅតាមប្រភេទត្រី ថាតើខែណាត្រូវប្រើមងប្រភេទណា ត្រូវនឹងត្រីអ្វី ប៉ុន្តែឆ្នាំនេះរាយមង់គ្រប់ ប្រភេទហើយ នៅតែពិបាករកត្រីដដែល បានដែរតែបានតិចតួច។
លោក លោក រដ្ឋា បានបញ្ជាក់ថា បើប្រភេទត្រី ឆ្វៀតទន្លេវិញ រដូវនេះពិបាកក្នុងការនេសាទខ្លាំងណាស់ សឹងតែរកអត់បានតែម្តង ទោះបីជាត្រីប្រភេទនេះ មានអ្នកត្រូវការកម្មង់ច្រើនក៏ដោយ។
ពាក់ព័ន្ធការលើករបស់ប្រជានេសាទខាងលើនេះផងដែរ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះបានឲ្យដឹងថា គឺបណ្ដាលមកពីកត្តាមនុស្ស និងកត្តាធម្មជាតិ។ ដោយសារបច្ចុប្បន្ន អ្នកនេសាទត្រីមានចំនួនច្រើនគ្រួសារខុសប្លែកពីមុន ដែលពីមុនមានប្រមាណជា ៥០ គ្រួសារ ប៉ុន្តែឥឡូវកើនឡើងពី១០០ ទៅ ១៥០គ្រួសារឯណោះ។ ម្យាងវិញទៀត ត្រីគឺជាអាហារចាំបាច់បំផុតរបស់មនុស្ស ធ្វើម្ហូបញ៉ាំប្រចាំថ្ងៃ។ មួយវិញទៀត កត្តាធម្មជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ ទឹកឡើងនិងស្រកចុះអត់ទៀង នោះក៏ជាបញ្ហាដល់ការពងកូនត្រីផងដែរ។
ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទត្រីខុសច្បាប់ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ តែងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ចចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបដូចភ្លៀងរលឹម៕
អត្ថបទ៖ ប្រុញ វិធិន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


