ព័ត៌មានជាតិ
ហ្វូងកុករាប់រយក្បាល សម្រុកមកជ្រកលើភ្នំធិបតីភ្ញាក់ផ្អើលដល់អ្នកស្រុកនាំគ្នាទស្សនារាល់ល្ងាច
នៅរាល់ពេលថ្ងៃបាក់រសៀលចន្លោះពីម៉ោង ៤ ដល់ ៥ ល្ងាច អ្នកស្រុកគាស់ក្រឡក្នុងខេត្តបាត់ដំបង តែងបាននាំគ្នាមកទស្សនាកម្សាន្តហ្វូកកុកហោះ ហើរក្រវែលរកទ្រនំថ្មី ឡើងសព្រាតពាសពេញអាកាស ដែលជាចំណីចក្ខុរបស់មនុស្សម្នា បានមកទស្សនាកម្សាន្តយ៉ាងច្រើន។
ខណះហ្វូងសត្វកុកនេះ ប្រជាពលរដ្ឋនិងអាជ្ញាធរនៅទីនោះថា នៅមិនទាន់ដឹងថាពួកវាមកពីតាមតំបន់ណាខ្លះនោះនៅឡើយ ហើយការមករស់នៅលើភ្នំធិបតីរបស់សត្វកុកនេះ ត្រូវបានអ្នកភូមិសង្កេតឃើញមានចំនួនកាន់តែច្រើន នៅក្នុងរយះពេលជាងកន្លះខែមកនេះ។


បើតាមអាជ្ញាធរស្រុកគាស់ក្រឡបានបញ្ជាក់ថា ការបម្លាស់ទីរបស់សត្វកុក មករកជម្រកនៅជើងភ្នំធិបតីនេះ ដោយសារតែមានដើមឈើតូចធំក្រាស់ ហើយនៅទីតាំងនោះក៏មានប្រភពទឹកផងដែរ។ តែចំនួនកុកយ៉ាងច្រើនបែបនេះ អាជ្ញាធរនៅមិនទាន់ដឹងប្រភពរបស់សត្វកុកទាំងនោះនៅឡើយ។
យ៉ាងណាមិញ បើតាមមន្រ្តីមូលដ្ឋានយល់ឃើញថា នេះជាការល្អប្រសើរសម្រាប់ការទស្សនាកម្សាន្តរបស់អ្នកស្រុក ខណះនៅក្នុងស្រុកគាស់ក្រឡ នៅមិនទាន់មានទីតាំងទេសចរណ៍ខ្នាតលំដាប់ខេត្តនៅឡើយ។ បើមន្ទីរជំនាញបានយកទីតាំងនោះដាក់បញ្ចូលជាគោលដៅទេសចរណ៍ អាចនឹងប្រសើស្របពេលមានសត្វកុកមករស់នៅយ៉ាងច្រើនបែបនេះ នឹងបានលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាព លរដ្ឋនៅតំបន់នោះ ឲ្យមានភាពប្រសើឡើងផងដែរ។

លោក ហម អរុណ អនុប្រធាននៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា លោកមានការភ្ញាក់ផ្អើលពេលឃើញមានចំនួនសត្វកុកមករកជម្រកនៅទីតាំងនោះ ស្របពេលខាងមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបានគ្រោងនឹងរៀបចំតំបន់នោះឲ្យក្លាយជាតំបន់ទេសចរណ៍។
លោកថា ការគ្រោងដាក់ទីតាំងភ្នំធិបតីឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏បន្ថែមសម្រាប់ខេត្តបាត់ដំបងនេះ បានធ្វើឡើងកាលពីថ្ងៃទី ៤ ខែកញ្ញាឆ្នាំ២០២៤ ហើយក៏មានវត្តមានលោក អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង រួមនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនផងដែរ ដែលបានចុះពិនិត្យលើទីតាំងនោះ ស្ថិតក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
បន្ទាប់ពីចុះពិនិត្យទីតាំងជាក់ស្ដែងបានមួយថ្ងៃ ក្រុមការងារបានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីសក្តានុពល និងព័ត៌មានពាក់ព័ន្ធស្តីពីតំបន់ភ្នំធិបតីដើម្បីជំរុញការរៀបចំភ្នំធិបតីឲ្យក្លាយជាគោលដៅទេសចរណ៍បែបធម្មជាតិ សាសនា និង វប្បធម៌នាពេលខាងមុខ ហើយក៏នឹងបានពង្រីកនូវវិសាលភាពសេដ្ឋកិច្ចគ្រួសារដល់ប្រជាពលរដ្ឋជាច្រើនដែលរស់នៅទីនោះបានយ៉ាងល្អប្រសើរ តាមរយៈការលក់ដូរចំណីអាហារ និងរបស់របរផ្សេងៗទៅតាមការច្នៃប្រឌិតរបស់ពលរដ្ឋក្នុងមូលដ្ឋាន។
ស្របពេលមានវត្តមានសត្វស្លាបយ៉ាងច្រើននេះ បើតាមមន្រ្តីទេសចរណ៍ខេត្តបាត់ដំបង បច្ចុប្បន្នខាងមន្ទីរកំពុងប្រជុំពិភាក្សាដើម្បីជំរុញក្នុងការរៀបចំនៅទីតាំងខាងលើនេះ ឲ្យក្លាយជាគោលដៅទេសចរណ៍ឲ្យបានឆាប់ៗខាងមុខនេះ។
ភ្នំធិបតីគឺជាតំបន់ភ្នំប្រវត្តិសាស្ត្រ និង វប្បធម៍ ដែលមានរូបព្រះពុទ្ធបដិមាដ៏ធំមួយនៅលើភ្នំលាតសន្ធឹងលើផ្ទៃដី ២៥០ហិតា គ្របដណ្ដប់ដោយព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ និងមានសត្វក្ងោកជាង ៣០០ ក្បាលរស់នៅ។
ភ្នំធិបតីបច្ចុប្បន្ន មានវត្តចំនួន ១ ដែលមានឈ្មោះវត្តសុវណ្ណគិរីហៅ “វត្តភ្នំធិបតី” បានសាងសង់នៅខាងលើភ្នំតាំងពីឆ្នាំ១៩៣០ និងមានព្រះវិហារ ហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណវត្ត និងព្រះអង្គធំកម្ពស់ប្រមាណ ៣០ ម៉ែត្រ នៅលើកំពូលភ្នំ ដោយមានធ្វើផ្លូវបេតុងឡើងទៅដល់ព្រះអង្គធំ ក៏បានក្លាយជាទីចាប់អារម្មណ៍សម្រាប់ប្រជាពលរដ្ឋពុទ្ធបរិស័ទក្នុងការមកបំពេញបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនាដល់បច្ចុប្បន្ន៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


