ព័ត៌មានជាតិ
កោះចំនួន ១០ លើលំហសមុទ្រកម្ពុជា បានតភ្ជាប់អគ្គិសនីពីបណ្តាញជាតិប្រើប្រាស់
ប្រមុខរដ្ឋាភិបាលបានថ្លែងថា បណ្តាកោះមួយចំនួននៅលំហសមុទ្រកម្ពុជាបានតភ្ជាប់អគ្គិសនីពីបណ្តាញជាតិរួចរាល់ ដើម្បីជួយសម្រួលការរស់នៅ និងបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ថ្លែងចេញពីវេទិកាក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការបុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅព្រឹកមិញនេះ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នអគ្គិសនីកម្ពុជាបានបញ្ចប់ការតភ្ជាប់អគ្គិសនីពីបណ្តាញជាតិចូលទៅដល់បណ្តាកោះមួយចំនួនក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុងក្នុងនោះរួមមានកោះរ៉ុង កោះស្រមោច កោះថ្មី កោះទទឹង កោះអំពិលតូច កោះអំពិលធំ កោះសាមិត កោះម្នាស់ កោះស្មាច់ និងកោះស្តេច។
បន្ថែមពីនេះ រដ្ឋាភិបាលក៏កំពុងរៀបចំអូសខ្សែបញ្ជូនអគ្គិសនីពីក្រោមបាតសមុទ្រភ្ជាប់ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹមដែលគ្រោងចំណាយថវិកាប្រមាណ ៣ លានដុល្លារ និងបញ្ចប់នៅឆ្នាំ ២០២៥ រួមទាំងអូសខ្សែអគ្គិសនីពីក្រោមស្ពានទៅកោះពស់ដើម្បីបំពេញតម្រូវការប្រើប្រាស់ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


