Connect with us

ព័ត៌មានជាតិ

សហជីពនៅកម្ពុជា ជួបជុំរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា បង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ

បានផុស

នៅ

កម្មករនិយោជិត និងសហជីពនៅកម្ពុជាប្រមាណជាង៣ពាន់នាក់ បានជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកនេះ​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដែលជាការបង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានឱ្យដឹងថា ការជួបជុំនេះបង្ហាញពីភាពរីកចម្រើនក្នុងវិស័យការងារ ឧស្សាហកម្មនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ហើយបានផ្តល់ឱកាសដល់ឱ្យកម្មករនិយោជិតបាន​ឈប់​សម្រាក ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីជួបជុំសម្តែងមតិបញ្ចេញនូវទស្សនៈ និងកង្វល់នានាដើម្បីផ្សារភ្ជាប់នឹងដំណោះស្រាយសម្រាប់ពួកគាត់។

លោកបន្ថែមថា មិនតែប៉ុណ្ណោះ ការជួបជុំនេះសំខាន់សម្រាប់កម្មករនិយោជិតក្នុងការរឹតចំណងមិត្តភាពរវាងសហជីព និងកម្មករនិយោជិត ជាពិសេសបានបង្ហាញថា កម្មករនិយោជិតបានអនុវត្តសិទ្ធិសេរីភាព យ៉ាងពេញលេញក្នុងប្រព័ន្ធការងារ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

លោកថ្លែងថា «នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានចូលរួមអនុវត្តសិទ្ធិសេរីភាពរបស់កម្មករនិយោជិតនៅកន្លែងការងារ ការអនុវត្តតាមអនុលោមភាពនៃអនុសញ្ញាអន្តរជាតិ ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព បានយ៉ាងល្អប្រសើរ»។

ទន្ទឹមនេះលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា នេះជាឱកាសដែលកម្មករ និងសហជីព បង្ហាញការសាទរអំពីសុខដុមនីយកម្មក្នុងវិស័យការងារ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់។

លោកថ្លែងថា «កម្មវិធី១ឧសភា ដែលប្រព្រឹត្តិឡើងនេះ ក្នុងនាមសហជីពយើងចង់បង្ហាញថា កម្មករនិយោជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការសាទរជាខ្លាំងដោយសារតែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត លោកតែងគិតគូរសុខទុក្ខកម្មករជានិច្ច ជាពិសេសដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗទៀត»។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីព កម្ពុជាពន្លឺកម្មករ មើលឃើញថា ឱកាសខួបអនុស្សាវរីយ៍នេះ មិនអាចប្រព្រឹត្តិទៅបានឡើយបើគ្មានសន្តិភាព។ ទន្ទឹមនេះការជួបជុំក៏បានបង្ហាញថា សិទ្ធិសេរីភាពកម្មករនិយោជិត នៅកម្ពុជាមានភាពល្អប្រសើរឡើង ក្នុងស្មារតីរួមគ្នាដើម្បីប្រទេសជាតិរីកចម្រើនរុងរឿង ដោយមិនប្រកាន់និន្នាការនយោបាយ ឬពូជាសាសន៍។

លោកថ្លែងថា «ខ្ញុំមើលឃើញថា យើងអត់ប្រកាន់និន្នាការនយោបាយ ឬក៏ប្រកាន់ពូជាសាសន៍ទេ ដោយកម្ពុជារក្សាបាននូវសិទ្ធិមួយ គឺរួមគ្នាធ្វើម៉េចដើម្បីឱ្យប្រទេសរីកចម្រើន»។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា ការជួបជុំរបស់កម្មករនិយោជិត និងសហជីព ក្នុងឱកាសនេះជាការអរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្វល់ខ្វាយលើសុខទុក្ខកម្មករ ធ្វើឱ្យលក្ខខណ្ឌការងារកាន់តែល្អប្រសើរ សេវាសាធារណៈល្អ និងការដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ។

លោកបានអំពាវនាវដល់កម្មករនិយោជិត និងសហជីពទាំងអស់ ទោះក្នុងនិន្នាការណាក៏ដោយ ត្រូវធ្វើយ៉ាងណាចូលរួមរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងថ្លែងអ្វីជាវិជ្ជមាន ហើយអ្វីដែលនៅសេសសល់គួរតែដាក់ស្នើទៅក្រសួងជំនាញដើម្បីរកដំណោះស្រាយ។

លោកថ្លែងថា «សំណូមពរទៅដល់សហព័ន្ធសហជីព សភាសហជីព ក៏ដូចជាសហជីពមូលដ្ឋាននានា មេត្តាធ្វើយ៉ាងណារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ ហើយកុំជឿតាមការញុះញង់ ដែលបង្កពីអមិត្តមួយចំនួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ក៏ដូចជាប៉ះពាល់ដល់បរិយាកាសវិនិយោគផ្សេងៗ»។

គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈ ចំនួន៦,៦០០ ក្នុងនោះសហជីពមាន ចំនួន៤២, សហព័ន្ធសហជីព ចំនួន២៨១, សហជីពមូលដ្ឋាន ចំនួន៦,២៦៥ និងសមាគមនិយោគជកចំនួន១២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម