ព័ត៌មានជាតិ
រដ្ឋបាលរាជធានី សាងសង់បន្ទប់ទឹកជិត ៤០ បន្ទប់ និងជួសជុលច្រាំងទន្លេ ជិត ២០០ ម៉ែត្រ ដើម្បីផ្លូវថ្មើរជើង និងបុណ្យអុំទូក
ផ្លូវថ្មើរជើង(Walk Street) ទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខា២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ ដើម្បីធ្វើឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត សម្រាប់ផ្លូវថ្មើរជើង(Walk Street)នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសាងសង់បន្ទប់ទឹកចំនួនជិត ៤០ បន្ទប់បន្ថែមទៀត ជាមួយនឹងការជួសជុល សាងសង់ច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។

ដើម្បីឱ្យគម្រោងខាងលើនេះដំណើរការទៅបានរលូន ស្របតាមស្តង់ដារបច្ចេកទេស នាព្រឹកថ្ងៃទី ០២ ឧសភានេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រី និងមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅចំណុចរូបសំណាកតេជោមាស និងតេជោយ៉ត ឬមុខវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌដូនពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា តាមការណែនាំពីលោក ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសាងសង់បន្ទប់ទឹកអនាម័យនៅចំណុចខាងលើនេះចំនួន ៣៧ បន្ទប់ ក្នុងនោះរួមមាន ៖ បន្ទប់ទឹកសម្រាប់បុរសចំនួន ២២ បន្ទប់(បន្ទប់អង្គុយបត់ជើង ១០ បន្ទប់ និងបង្គន់ឈរចំនួន ១២ បន្ទប់) ,បន្ទប់ទឹកសម្រាប់ស្ត្រីចំនួន ១៤ បន្ទប់ និងបន្ទប់សម្រាប់ជនពិកាចំនួន ១ បន្ទប់។ ចំណែកការដ្ឋានជួសជុលច្រាំងទន្លេវិញ បាននិងកំពុងជួសជុលឡើងវិញប្រវែង ១៧២ ម៉ែត្រ ជម្រាលប្រវែង ២២ ម៉ែត្រ។ ចំពោះគម្រោងទាំង ២ នេះ សម្រាប់ច្រាំងទន្លេ នឹងត្រូវប្រើប្រាស់ពេលវេលា នៃការសាង់សង់ចំនួន ១ ខែ។ ចំណែកបង្គន់អនាម័យ នឹងត្រូវប្រើប្រាស់រយៈពេលចំនួន ៣ ខែ ក្នុងការសាងសង់។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងខាងលើនេះធ្វើឡើង ដើម្បីទទួលភ្ញៀវលើផ្លូវថ្មើរជើង (Walk Street) និងទទួលព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។

លោក ឃួង ស្រេង ក្នុងឱកាស នៃការចុះពិនិត្យនោះ បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាងសង់បន្ទប់ទឹកឱ្យមានខ្យល់អាកាស និងពន្លឺគ្រប់គ្រាន់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដែលមកកម្សាន្តនៅតំបន់នេះ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”