ព័ត៌មានជាតិ
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
លោក សឿន នឿន អាយុ៤៧ឆ្នាំ ជាប្រជាកសិករមួយរូប ដែលប្រកបរបរកសិកម្មដាំដំណាំម្រេច មានទីលំនៅរស់នៅភូមិប៊ូស្រាឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានអះអាងប្រាប់«កម្ពុជាថ្មី»នៅថ្ងៃទី១ខែឧសភាឆ្នាំ២០២៥ថា ជន្លង់ម្រេចដែលគ្រោងនឹងលើកដាំលើទីតាំងដីចម្ការរបស់ខ្លួននៅដើមរដូវវស្សា ត្រូវបានសមត្ថកិច្ចចម្រុះរឹបអូសស្ទើរគ្មានសល់។

ការរឹបអូសនេះ ធ្វើឡើងកាលពីថ្ងៃទី ៣០ខែ មេសា ឆ្នាំ ២០២៥ ខណៈថ្ងៃកើតហេតុ កសិករ សឿន នឿន ពុំមានវត្តនៅលើដីចម្ការនោះទេ ពោលមានការរវល់នៅ ឯស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កសិកររូបនេះ បានប្រាប់ថាបច្ចុប្បន្នខ្លួនបានប្រកបកសិកម្មដាំដំណាំម្រេចនៅលើផ្ទៃដីជិត ៧ ហិកតា ហើយជាទម្លាប់ឱ្យតែដល់ដើមរដូវវស្សាភ្លៀងជោកជាំដី ប្រជាកសិករគ្រប់រូបតែងតែនាំគ្នាត្រៀមនឹងការដាក់ដាំជន្លង់នេះបន្ថែមទៀត។ មិនខុសពីសព្វដង ឆ្នាំនេះលោកក៏គ្រោងនឹងពង្រីកដាក់ដាំដំណាំម្រេចនេះបន្ថែមទៀតនៅលើផ្ទៃដី ជាង៩ហិកតា។

ប៉ុន្តែលោកថ្លែងប្រាប់ថា៖«អ្វីដែលសោកស្ដាយ និងរន្ធត់ចិត្តនោះស្រាប់តែនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥ មានមន្ត្រីកម្លាំងចម្រុះ មានទាំងរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានបានចាប់រឹបអូសឈើជន្លង់ម្រេចនៅលើដីចម្ការរបស់គាត់ជិត១០០០ ជន្លង់ស្ទើគ្មានសល់ដែលគ្រោងនឹងលើកដាក់ដាំបង្ហើយ»។ បើតាមការកសិករដដែល រៀបរាប់ថា ការរឹបអូសនោះហាក់បីដូចជាមានការតក់ក្រហល់ ពោលមន្ត្រីជំនាញបានដឹកជញ្ជូនជន្លង់ម្រេចចេញពីដីចម្ការរបស់ខ្លួនទាំងយប់។
ជុំវិញការរឹបអូសនេះ «កម្ពុជាថ្មី»បានទាក់ទងទៅលោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីធ្វើការបំភ្លឺ ប៉ុន្តែលោកបញ្ជក់ថា កំពុងតែបើកបររថយន្តតាមផ្លូវ ដោយគ្មានសេវាស្ដាប់មិនសូវបានរួចក៏បិទទូរស័ព្ទ។ ក្រោយមក«កម្ពុជាថ្មី» បានព្យាយាមទាក់ទងទៅជាច្រើនដងទៀតតែមិនមានអ្នកលើកទូរស័ព្ទនោះទេ។

ក្រោយហេតុការណ៍នេះ តាមរយៈកម្ពុជាថ្មី ក្នុងនាមកសិករ ដាំដំណាំស្របច្បាប់ជាច្រើនឆ្នាំមួយរូប និងតំណាងកសិករផ្សេងទៀតដែលមានចម្កាម្រេចដូចគ្នា លោក សឿន នឿន បានអំពាវនាវទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលមេត្តាជួយអន្តរាគមន៍ ហើយករណីការដាំនោះខុសច្បាប់យ៉ាងណានោះ សូមជួយពន្យល់ប្រជាពលរដ្ឋឱ្យបានដឹងជាមុន។
លោកស្នើថា៖«ព្រោះកសិករមិនសូវយល់ពីច្បាប់ទម្លាប់នោះ ហើយបើមានខុសឆ្គងចំណុចត្រង់ណា មន្ត្រីជំនាញគួរធ្វើការអប់រំណែនាំសិនមុននឹងការអនុវត្តច្បាប់។ សូមមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរ មានការយោគយល់ដល់កសិករឱ្យផង ព្រោះកសិករខ្លះមិនមានមុខរបរដំណាំផ្សេងក្រៅពីប្រកបរបរកសិកម្មដាំដំណាំមួយប្រភេទនេះនោះទេ»។

កសិករដដែលអះអាងថា ការរឹបអូសជន្លង់ម្រេចរបស់ខ្លួនធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិដែលបានសន្សំអស់រយៈពេលជាច្រើន ហើយជាប់បំណុលធនាគារថែមទៀតផង។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីភ្លៀងជោកជាំដីនៅដើមរដូវវស្សាប្រជាកសិករ ដែលរស់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និយមប្រកបរបរកសិកម្មដាំដំណាំផ្សេងៗនៅលើទីតាំងដីចម្ការរបស់ខ្លួនទៅតាមទំនៀមទម្លាប់ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ៕
អត្ថបទ៖រៀម សុខហេង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”