ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង ប្រកាសបិទបញ្ចប់ការវាស់វែងក្បាលដី និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ខេត្តកំពង់ឆ្នាំង បានប្រកាសបិទបញ្ចប់ការវាស់វែងក្បាលដី និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបញ្ចប់ទាំងស្រុង។ ក្រោយការប្រកាសបិទបញ្ចប់ការវាស់វែងនិងចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ឆ្នាំង ក៏មានរៀបចំធ្វើពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក្រោមវត្តមានលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។


នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការបុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១ ខែ ឧសភា ឆ្នាំ២០២៥ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា រហូតមកដល់ពេលនេះមានខេត្តចំនួន ៦ បានបញ្ចប់ដំណើរការវាស់វែងដីធ្លីជាប្រព័ន្ធ ក្នុងនោះខេត្តព្រះសីហនុនិងខេត្តតាកែវ ក៏ទើបតែបញ្ចប់ការចុះបញ្ជី និងវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ។
ប្រមុខរដ្ឋាភិបាលបានបន្តថា នៅមានខេត្តមួយចំនួនទៀតទូទាំងប្រទេស កំពុងបន្តនីតិវិធីជំរុញការបញ្ចប់ការវាស់វែងជាបន្តបន្ទាប់។ តាមរយៈយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា បានចូលរួមក្នុងការបង្កើននូវសុវត្តិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងទាក់ទាញបានការវិនិយោគបន្ថែមទៀត។
មកដល់ពេលនេះ ខេត្តចំនួន ៧ ដែលបានបិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងនោះមានខេត្ត កំពង់ចាម ខេត្តកំពង់ស្ពឹ ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


