ព័ត៌មានជាតិ
ផ្លូវលំជនបទប្រវែង ៤០ គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង នឹងកែប្រែពីផ្លូវដីទៅជាផ្លូវកៅស៊ូនិងបេតុង
ផ្លូវលំជនបទប្រវែង ៤០ គីឡូម៉ែត្រ នៅក្នុងស្រុកចំនួន ២ នៃខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពពីផ្លូវក្រាលល្បាយដីទៅជាផ្លូវក្រាលកៅស៊ូពីរជាន់និងក្រាលបេតុង។
ផ្លូវលំជនបទដែលត្រូវបើកការដ្ឋានសាងសង់លើកកម្រិតទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានចំនួន ៦ ខ្សែ ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវទាំង ៦ ខ្សែ នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម” ដើម្បីចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមជនបទ ដើម្បីនាំកម្ពុជាឈានខ្ពស់ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។




ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូនីយកម្មកសិកម្ម (SAAMBAT) ដែលជាម្រោងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយដៃគូអភិវឌ្ឍន៍ មានដូចជាៈ (IFAD), (EIB) និង(EU-AIF)។
លោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោងបានគូសបញ្ជាក់ថា ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយដៃគូអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទបានកំពុងអនុវត្តគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុងសរុបចំនួន ៦៦ ខ្សែ ប្រវែងសរុប ៥៣៧ គ.ម, ការកែលម្អផ្សារសហគមន៍ចំនួន ៦ ផ្សារ ការសាងសង់កំពង់ដសហគមន៍ចំនួន ៤ និងការសាងសង់កន្លែងប្រមូលផ្តុំផលិតផលសម្រាប់បណ្តុំកសិករចំនួន ៥ កន្លែងនៅក្នុងខេត្តចំនួន១២ រួមមាន៖ ខេត្តកំពត តាកែវ កណ្តាល ស្វាយរៀង កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


