ព័ត៌មានជាតិ
ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។
កាលពីព្រឹកមិញនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា តាមរយៈសមិទ្ធផលនេះ នឹងចូលរួមបម្រើផលប្រយោជន៍សាធារណៈដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងបណ្តាខេត្តជុំវិញ រួមទាំងការជួយរំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។
គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ឆ្លុះបញ្ចាំងឱ្យឃើញអំពីការអភិវឌ្ឍទៅមុខឥតឈប់ឈរនៃវិស័យគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងទឹកស្អាត ដើម្បីធានាផលប្រយោជន៍សុខភាពសាធារណៈជាអតិបរមានៅតាមតំបន់និងទីប្រជុំជនសំខាន់ៗនៅកម្ពុជា។




គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង គ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ២៤៧ ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន ៤ នៃក្រុងកំពង់ឆ្នាំង រួមមាន សង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង សង្កាត់ប្អៀរ និងសង្កាត់ខ្សាម ដែលមានផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ១៥ ហិកតា។ ប៉ុន្តែបច្ចុប្បន្ននេះដីប្រើប្រាស់សម្រាប់ការសាងសង់អស់ ៤,៥ ហិកតា។
ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលបានស្ថាបនារួច និងត្រៀមដាក់ឱ្យប្រើប្រាស់នាពេលនេះ មានសមត្ថភាពចម្រុះទឹកកខ្វក់បានចំនួន ៥ ៤០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយបានតភា្ជប់បណ្ដាញទឹកកខ្វក់តាមផ្ទះប្រជាពលរដ្ឋ និងអគារការិយាល័យផ្សេងៗចំនួន ៥០០ ទីតាំង និងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រចំនួន ១ ២៩៣ ទីតាំង និងបណ្ដាញលូមេ-លូរងតាមលំហូរធម្មជាតិ ដែលទាំងនេះនឹងក្លាយជាសមិទ្ធផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


