ព័ត៌មានជាតិ
ទោះបញ្ហាក្មេងទំនើងថយចុះ តែរដ្ឋមន្ត្រីមហាផ្ទៃ ថា សមត្ថកិច្ចក៏មិនត្រូវទម្លាក់ដៃឡើយ
ថ្លែងចេញពីខេត្តព្រៃវែង រដ្ឋមន្ត្រីមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ថា បញ្ហាក្មេងទំនើងនៅតែការងារដែលអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចត្រូវបន្តបោសសំអាតឱ្យអស់ ដោយមិនត្រូវប្រលែងដៃឡើយ បើទោះជាករណីក្មេងទំនើងក្រោយការបង្ក្រាបមានការថយចុះគួរឱ្យកត់សម្គាល់ក៏ដោយ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងពីការថយចុះចំពោះករណីក្មេងទំនើង ក្នុងមួយរយៈនេះ ក្រោយការបង្ក្រាបមិនញញើតដៃពីសំណាក់កម្លាំងមានសមត្ថកិច្ច។ ត្បិតមានការថយចុះក៏ពិតមែន តែលោក ស សុខា ថា ក្មេងទំនើងនៅតែជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ និងមិនអាចមើលស្រាលស្ថានការបានឡើយ ព្រោះថា ការថយចុះនូវករណីក្មេងទំនើងនេះ គឺមិនទាន់ដល់ចំណុចដែលគ្រប់គ្នាចង់បានឡើយ។

ភ្ជាប់នឹងបញ្ហាក្មេងទំនើង លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានលើកឡើងពីបញ្ហាគ្រឿងញៀន ដែលបាននិងកំពុងបន្តរាលដាលក្នុងសង្គម ដោយលោក បានអំពាវនាវដល់យុវជនត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយទាមទាឱ្យមានការចូលរួមពីសំណាក់អាណាព្យាបាល ដើម្បីសហការជាមួយសមត្ថកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធ ធ្វើយ៉ាងណារួមគ្នាលុបបំបាត់គ្រឿងញៀននេះ។
ក្នុងន័យនេះ លោក គូសរំលេចថា បញ្ហាគ្រឿងញៀន មិនមែនទទួលខុសត្រូវតែលើកងកម្លាំងប្រដាប់អាវុធនោះទេ ក៏ប៉ុន្តែត្រូវរួមពួតដៃគ្នាទប់ស្កាត់ បង្ការ និងបង្រ្កាប ទើបការងារនេះទទួលបាននូវជោគជ័យដ៏ធំធេង។

ពីពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តពានរោង ស្ថិតនៅក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោកប្រមុខមហាផ្ទៃ ក៏បានផ្ដាំដល់អាជ្ញាធរ និងកងកម្លាំងបន្តអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀតនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាពិសេសគឺត្រូវបន្តបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន រួមទាំងករណីល្បែងស៊ីសងខុសច្បាប់ និងក្រុមក្មេងទំនើង ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


