ព័ត៌មានជាតិ
ផ្លែគុយព្រៃនៅមណ្ឌលគិរី ចាប់ផ្ដើមសម្បូរពីខែនេះ
ដំណាំហូបផ្លែ ត្រូវបានប្រមូលផលតាមរដូវនីមួយៗដែលប្រជាកសិករយកទៅលក់តាមផ្សារក្នុងខេត្តមណ្ឌលគិរី ហើយក្នុងនោះ ក៏មានរដូវផ្លែឈើព្រៃ ដែលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានបេះយកទៅលក់។ ជាក់ស្ដែង ផ្លែគុយព្រៃ បានចាប់ផ្តើមសម្បូហើយ ចាប់ពីដើមខែឧសភានេះទៅ ដែលប្រជាពលរដ្ឋបេះយកទៅលក់តាមផ្សាស្ទើរពេញក្រុងសែនមនោរម្យ។

ផ្លែគុយព្រៃនេះ ជាផ្លែឈើម្យ៉ាង ដែលប្រជាពលរដ្ឋទូទៅបានស្គាល់យ៉ាងច្បាស់ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែមិនបានស្គាល់ច្បាស់នៅឡើយ។ បើតាមអាជីវករលក់ផ្លែឈើនៅជាប់រង្វង់មូលគោព្រៃ ខេត្តមណ្ឌលគិរី អ្នកស្រី មឿន ស្រីកែវ ថា គាត់មានលក់ឈើចម្រុះ រួមទាំងផ្លែឈើព្រៃ ដូចជាផ្លែគុយជាដើម ដែលជាផ្លែឈើឱ្យផលតាមរដូវកាលតាមបែបធម្មជាតិ ដែលបានទិញពីប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិចរស់នៅតាមមូលដ្ឋាន។
អាជីវកររូបនេះ បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ថា មូលហេតុដែលគាត់ទទួលទិញផ្លែឈើគុយព្រៃយកមកលក់ គឺដោយសារផ្លែឈើមួយប្រភេទនេះកំពុងមានការពេញនិយម ហើយអតិថិជនបានទិញទៅទទួលទានច្រើន ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ តែខ្លះទៀតក៏មានរសជាតិជូរអែម។ អ្នកស្រី បន្តថា ជារៀងរាល់ឆ្នាំ ផ្លែគុយនេះ គឺចាប់ផ្តើមសម្បូរពីពីដើមខែ៤ឡើងទៅ ប៉ុន្តែឆ្នាំនេះ អ្នកស្រី បញ្ជាក់ថា ផ្លែគុយព្រៃហាក់ឱ្យផលរៀងយឺតជាងឆ្នាំមុន រហូតមកដល់ដើមខែ៥ ទើបផ្លែគុយព្រៃនេះចាប់ផ្ដើមឱ្យផល ហើយសម្បូរខ្លាំងតែម្ដង។

បើតាមអាជីវកររូបនេះ គឺបានទទួលទិញផ្លែគុយព្រៃលក់បន្តក្នុងមួយថ្ងៃជាង១០០គីឡូក្រាមឯណោះ ហើយភាគច្រើនអ្នកស្រីលក់ឱ្យអតិថិជននៅក្រុងសែនមនោរម្យ ក៏ដូចជាផ្ញើទៅតាមបណ្ដាខេត្តក្រុងផ្សេង ដូចជាខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ជាដើម។
តម្លៃផ្លែគុយព្រៃនេះ ចាប់ពីដើមរដូវតាមតំបន់មួយចំនួន១គីឡូក្រាម ៣ម៉ឺនរៀល ប៉ុន្តែសម្រាប់បច្ចុប្បន្នផ្លែគុយព្រៃនៅក្នុងខេត្តមណ្ឌលគិរី សម្បូរខ្លាំងអ្នកស្រីលក់ចេញបន្តត្រឹមតែ១គីឡូក្រាម ១ម៉ឺនរៀលតែប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់អាជីវករខាងលើ។

អាជីវករក្រុងសែនមនោរម្យ បានអំពាវនាវប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរីឱ្យជួយគាំទ្រផ្លែឈើព្រៃដែលបេះដោយប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅតាមមូលដ្ឋាន ដើម្បីអាចឱ្យពួកគេទទួលបានកម្រៃខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម៕
អត្ថបទ៖ សុខ ហេង

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច