ព័ត៌មានជាតិ
លោកយាយវ័យចំណាស់ម្នាក់ រស់នៅក្នុងខ្ទមម្នាក់ឯង ត្រចៀកក៏ថ្លង់ ទទួលបានជំនួយឧបត្ថម្ភសម្រួលការលំបាក
លោកយាយវ័យចំណាស់ម្នាក់ រស់នៅក្នុងខ្ទមកំសត់តែម្នាក់ឯង គ្មានទីពឹង ត្រចៀកក៏ថ្លង់ សព្វថ្ងៃពឹងផ្អែកលើការដើរបេះបន្លែយកមកលក់នៅផ្សារកន្ទួត ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោកយាយមានឈ្មោះ ច្រៀត ផូ ភេទស្រី អាយុ ៦៣ ឆ្នាំ មានទីលំនៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

ដោយមើលឃើញអំពីស្ថានភាពការរស់នៅជាក់ស្ដែង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោក វរសេនីយឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងមានការចូលរួមពីលោក កន ប៊ុនធី មេឃុំកន្ទួត រួមជាមួយលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទួត បាននាំយកអំណាយជូនលោកយាយ ច្រៀត ផូ ជាចាស់ជរា និងមានជីវភាពខ្វះខាត។

តាមការឲ្យដឹងពីលោក ប៊ុត នឿន បានឲ្យដឹងថា ដោយមានការរាយកាណ៍អំពីស្ថានភាព ជួបការលំបាក ខ្វះខាត ក្នុងការរស់នៅប្រចាំថ្ងៃរបស់លោកយាយ តាមរយៈលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទួត លោកក៏បានរៀបចំនូវសម្ភារៈ ថវិកា និងកង់ ១ គ្រឿង ប្រគល់ជូនដល់លោកយាយ។ លោក បន្តថា ទោះបីជាអំណោយសម្ភារៈ និងថវិកាទាំងអស់នេះ តិចតួចក្តី តែនេះគឺជាវប្បធម៌ចែករំឡែក ហើយក៏ជាការចូលរួមចំណែកអាចជួយសម្រាលនូវទុកលំបាករបស់លោកយាយបានមួយរយៈពេលផងដែរ។
ដោយអំណោយទាំងនោះ រួមមាន៖ កង់ជិៈ ចំនួន ១ គ្រឿង ថវិកា ចំនួន ២០០,០០០ រៀល ទឹកផ្លែឈើចំនួន ២ កេះ ភួយ និងក្រម៉ា៕
អត្ថបទ៖ ប្រុញ វិធិន
-
សន្តិសុខសង្គម១៨ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


