ព័ត៌មានជាតិ
បានបទពិសោធន៍ពីឪពុក កសិករម្នាក់ចិញ្ចឹមទានិងច្នៃប្រឌិតបន្ថែម បង្កើតចំណូលដល់គ្រួសារ
លោក ទី សុខរើន ជាម្ចាស់កសិដ្ឋានចិញ្ចឹមទា ស្ថិតនៅក្នុងភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងបានឲ្យដឹងថា ដោយសារមានបទពិសោធន៍ពីឪពុក ការចិញ្ចឹមទារយៈពេលជាច្រើនឆ្នាំមកនេះមានការរីកចម្រើន ដែលបានជួយឲ្យសេដ្ឋកិច្ចគ្រួសាររបស់លោកបានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

ការចិញ្ចឹមទាទាមទារឲ្យមានបទពិសោធន៍ និងច្នៃប្រឌិតដើម្បីតម្រូវការលើទីផ្សារ ទើបមិនមានការប្រឈមលើការចិញ្ចឹម។ កសិកររូបនេះបានចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមទាមាន ២ យ៉ាង។ ទីមួយគឺការចិញ្ចឹមទាភ្ញាស់យកកូន និងមួយទៀតយកពងភ្ញាស់ធ្វើជាពងទាកូន លក់ចែកចាយបន្តដើម្បីទទួលបានចំណូលបន្ថែម។
បើគិតមកដល់ពេលនេះ ទារបស់លោក ទី សុខរើន ដែលចិញ្ចឹមជាង ៤ ឆ្នាំ កើនឡើងដល់ប្រមាណ ៤ ពាន់ក្បាល។

លោក ទី សុខរើន បានឲ្យដឹងថា ឆ្នាំដំបូងពេលលោកចិញ្ចឹមគឺប្រមូលយកតែពងលក់។ តែក្រោយមកលោកច្នៃប្រឌិតពងទាឲ្យមានប្រយោជន៍ ក្នុងនោះពងទាមួយចំនួនលោកបានភ្ញាស់យកកូនលក់ឲ្យអតិថិជនយកទៅចិញ្ចឹមបន្ត ហើយមួយផ្នែកទៀតលោកបានភ្ញាស់ជាពងទាកូន ដែលបច្ចុប្បន្នមនុស្សម្នាពេញនិយមក្នុងការទទួលទាន។
សម្រាប់កូនទាដែលលោកបានភ្ញាស់លក់ ដោយកូនទាញីលក់ក្នុងតម្លៃ ២ ២០០ រៀលក្នុងកូនទា១ ហើយកូនទាឈ្មោលលក់តម្លៃ ៥០០ រៀល ក្នុងកូនទា១។


បច្ចុប្បន្នតម្រូវការពងទាមានការខ្វះខាត លោកក៏បានប្រមូលទិញពងទាពីកន្លែងផ្សេងៗ ដើម្បីតម្រូវការពងទាកូនបន្ថែមនៅលើទីផ្សារ។
កសិកររូបនេះបានបញ្ជាក់ថា មុខរបរចិញ្ចឹមទារយៈពេល ៤ ឆ្នាំមកនេះ មិនសូវជាជួបការលំបាកច្រើននោះទេ ហើយការថែទាំក៏មិនជួបបញ្ហាអីដែរ គឺគ្រាន់តែផ្តល់ចំណី ២ ដងក្នុង១ថ្ងៃ គឺព្រឹកនិងល្ងាចជាការស្រេច។ ចំពោះជំងឺក៏មិនប្រឈមដែរ ព្រោះលោកបានប្រើថ្នាំឲ្យទាគ្រប់គ្រាន់សម្រាប់ថែទាំសុខភាពបញ្ចៀសកើតមានជំងឺផ្សេង។
យ៉ាងណាមិញ ចំពោះការប្រឈមក៏មានខ្លះៗដែរ ក្នុងរដូវក្តៅមានងាប់ខ្លះ តែចំពោះជំងឺគ្មានទេ៕
អត្ថបទ÷សៅ សារិទ្ធ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


