ព័ត៌មានជាតិ
សម្តេចធិបតី៖ ការប្រែប្រួលរបៀបរបបធ្វើការមន្រ្តីនគរបាល មានវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់
ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅថ្ងៃទី១៦ ខែឧសភានេះ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់ការកែសម្រួលការធ្វើការរបស់មន្រ្តីនគរបាល ដែលមានភាពកាន់តែសកម្ម និងការពារសន្តិសុខជូនប្រជាពលរដ្ឋបានល្អប្រសើរ។

សម្តេចធិបតី មានប្រសាសន៍ថា វឌ្ឍនភាពថ្មីគួរឱ្យកត់សម្គាល់នោះ គឺការប្រែប្រួលរបៀបរបបការធ្វើការងាររបស់មន្រ្តីនគរបាល ក្នុងការបំពេញភារកិច្ចបម្រើសេវាប្រចាំថ្ងៃជូនប្រជាពលរដ្ឋ ជាពិសេស ការអនុវត្តកម្មវិធីនគរបាលសហគមន៍ ដែលធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមាន ។ ការប្រែប្រួលនោះ ទាំងអាកប្បកិរិយាបំពេញការងារប្រចាំថ្ងៃ ការបម្រើសេវាសន្តិសុខនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ ហើយទួលបានការគាំទ្រសាទរពីប្រជាពលរដ្ឋ។
សម្តេចធិបតី បានចាត់ទុកថា ការកែសម្រួលជាជិវ្ជមាននេះ ក៏ជាចលករមួយចូលរួមចំណែកជំរុញឱ្យសម្រេចបាននូវការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។

សម្តេចបន្ថែមថា ជាការពិតណាស់ មិនមានអ្វីល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងត្រូវដាក់ទិសដៅដើម្បីបំពេញភារកិច្ចឱ្យល្អឥតខ្ចោះ នៅក្នុងន័យនេះ យើងត្រូវក្តាប់ឱ្យជាប់គ្រប់បណ្តាស្ថាប័ន កងឯកភាពចំណុះអគ្គស្នងការនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវក្តាប់ឱ្យជាប់នូវចំណុចខ្លាំង និងចំណុចខ្សោយរបស់អង្គភាពនៅក្នុងការបំពេញភារកិច្ច ដាក់ទិសដៅក្នុងការពង្រឹងនូវចំណុចខ្លាំង និងពង្រីកនូវចំណុចខ្លាំងឱ្យបានច្រើន និងការបន្ថយ ដោះស្រាយ ទប់ស្កាត់ឱ្យទាន់ពេលវេលានូវចំណុចខ្វះខាត នៅក្នុងការបំពេញភារកិច្ចធ្វើយ៉ាងណាឱ្យការបំពេញភារកិច្ចរបស់យើងកាន់តែមានការសាទរ និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់កងកម្លាំងនគរបាលជាតិដែលបានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ឆបោកតាមអនឡាញ បទល្មើសតាមបច្ចេកវិទ្យាព័ត៌មាន សកម្មភាពក្មេងទំនើង ការអភិវឌ្ឍច្បាប់ចរាចរណ៍ អន្តរាគមន៍ពន្លត់អគ្គិភ័យ ផ្តល់ជូនប្រជាពលរដ្ឋរស់នៅដោយក្តីសុខសាន្ត។
គួរជម្រាបថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ជាខួបអនុស្សាវរីយ៍លើកទី៨០ នៃការចាប់បដិសន្ធិកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥) ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលមានតួនាទីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


