Connect with us

ព័ត៌មានជាតិ

ឱកាស​ការងារ​ជាង ៦ម៉ឺនកន្លែង ត្រូវ​បាន​ក្រសួងការងារប្រកាសផ្ដល់ជូនយុវជន និង​សាធារណៈជន​ទូទៅ

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន​ប្រកាស​ថា គិតត្រឹមថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០២៥នេះ ប្រទេស​កម្ពុជាកំពុងមានតម្រូវការ​កម្លាំងពលកម្មចំនួន ៦៤ ០៧៤កន្លែង ទៅលើវិស័យឧស្សាហកម្មចំនួន ៥០ ៥៧១កន្លែង, សេវាកម្មចំនួន ៣ ៦៥២កន្លែង និងវិស័យកសិកម្មចំនួន ៩ ៨៥១កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងកាងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែង​ថា «កម្ពុជាបច្ចុប្បន្ននេះ គឺយើងកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៦៤ ០៧៤កន្លែងទៅលើវិស័យឧស្សាហកម្មចំនួន ៥០ ៥៧១កន្លែង, សេវាកម្មចំនួន ៣ ៦៥២កន្លែង និងវិស័យកសិកម្មចំនួន ៩ ៨៥១កន្លែង»។

លោក​បាន​បន្ដ​ថា «តម្រូវ​ការ​ដែល​ខ្ពស់​ជាង​គេនោះ​ គឺអ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចម្ការដំណាំ កម្មករក្នុងផលិតកម្ម កម្មករវេចខ្ចប់ដោយដៃ មន្រ្តីឥណទាន និងប្រាក់កម្ចី យន្តការី និងអ្នកតម្លើងអគ្គិសនី អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត និងជំនាញផ្សេងៗជាច្រើនប្រភេទទៀត»។

អ្នកនាំពាក្យរូបនេះ​បាន​អំពាវនាវដល់​សាធារណជន យុវជន និងប្រជាពលរដ្ឋខ្មែរដែលមិនទាន់មានការងារ ឬ កំពុងស្វែងរកការងារធ្វើ សូម​ទាក់ទង​ទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បី​ទទួលបានការប្រឹក្សាយោបល់ និងទទួលបានឱកាសការងារដែលខ្លួនពេញចិត្ត។

លោក ស៊ុន មេសា បាន​បន្ថែម​ថា ក្រសួងការងារ គឺ​ជា​សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ​បាន​ពង្រីក​ការ​ផ្សព្វផ្សាយព័ត៌មាន​អំពីឱកាសការងារ​កាន់តែ​ផុសផុល​សម្រាប់បងប្អូន​ស្វែងរកការងារ​តាមរយៈបណ្តាញសង្គមជាច្រើនដូចជា ហ្វេសប៊ុក, TikTok និងមជ្ឈមណ្ឌលការងារចល័ត ដើម្បី​ឆ្លើយ​តប​ទៅនឹងតម្រូវការទីផ្សារការងារ ក៏ដូចជា ការ​ផ្គត់ផ្គង់ និង​ផ្គូរផ្គង​កម្លាំង​ពលកម្ម​រវាង​កម្មករ​និយោជិត និងនិយោជក។

គួរ​បញ្ជាក់​ថា ទីភ្នាក់ងារ NEA បានបង្កើនការចុះឈ្មោះដោយផ្ទាល់តាមមូលដ្ឋាន តាមប្រព័ន្ធឌីជីថល ដែលមានបញ្ជរសេវាការងារសាធារណៈចល័តរបស់ក្រសួងការងារ និងតាមរយៈកម្មវិធីទូរស័ព្ទដៃ។ លើសពីនេះមានការបង្កើនការរៀបចំពិព័រណ៌ការងារដូចជា វេទិកាការងារ កិច្ចសម្ភាសន៍ការងារ ពិព័រណ៌ថ្នាក់ខេត្ត ថ្នាក់ជាតិ ដើម្បី​បន្តផ្សព្វផ្សាយ​ឱកាសការងារ​ដោយផ្ទាល់នៅកន្លែងជារៀងរាល់​ថ្ងៃ​ជូនពលរដ្ឋខ្មែរគ្រប់រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

សន្តិសុខសង្គម២៣ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម