Connect with us

ព័ត៌មានជាតិ

ស្រុក ក្រុងទាំង១៣ ក្នុងខេត្តព្រៃវែង បានទទួលសម្ភារៈក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

បានផុស

នៅ

ព្រៃវែង៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត នៅថ្ងៃនេះ បានអញ្ជើញប្រគល់សម្ភារៈក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ស្រុក ក្រុងទាំង១៣ ក្នុងខេត្តព្រៃវែង ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងជីវភាពគ្រួសារដោយសារជម្ងឺកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួន ដោយ១ស្រុក ក្រុង ទទួលបានអង្ករ៥០០គីឡូក្រាម ម៉ាស់៥០ប្រអប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងឱកាសនោះ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់អាជ្ញាធរក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង ដែលបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន បានយ៉ាងល្អប្រសើរ ជាពិសេសបានចុះអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ អំពីបញ្ហានៃការរីករាលដាលនៃការឆ្លងនូវជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដោយឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តទប់ស្កាត់នូវជំងឺកូវី-១៩ តាមអនុសាសន៍រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដោយត្រូវអនុវត្ត ៣កុំ៣ការពារ ឱ្យបានជាប់ជាប្រចាំ។

លោកបានផ្ដាំផ្ញើដល់អាជ្ញាធរ ក្រុង ស្រុក  ត្រូវតែបន្តអនុវត្តន៍ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដើម្បីបន្តចូលរួមទប់ស្កាត់នៅជម្ងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងនៅក្នុងសហគមន៍បន្ដទៀត។ 

លោក ស្បោង សារ៉ាត បានណែនាំដល់ក្រុង ស្រុក ត្រូវបំពេញបន្ថែមទៀតនូវចំនុចខ្វះខាតរបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើងថែមទៀត និងត្រូវអនុវត្តភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ថ្មីៗនេះក្រសួងបានកំណត់ខេត្តព្រៃវែង ជាតំបន់ឆ្លង ដូច្នេះប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រៃវែង ពេលចេញទៅក្រៅដែលមានមនុស្សចាប់ពី២នាក់ឡើងទៅត្រូវពាក់ម៉ាស់ រក្សាគម្លាត បើមិនដូច្នេះទេគឺត្រូវផាកពិន័យពី២០ម៉ឺន ទៅ១លានរៀល។

អត្ថបទ៖ សៅ គ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម