ព័ត៌មានជាតិ
មន្ត្រីជំនាញផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនេីប ជូនកសិករដាំទុរេនក្នុងសហគមន៍ទុរេនបែកអន្លូង
តំណាងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចុះផ្សព្វផ្សាយ និងណែនាំស្តីអំពីការចូលរួមជាសហគមន៍កសិកម្មទំនេីប ជូនដល់កសិករដាំទុរេន នៅស្រុកស្ទឹងត្រង់។

ការថ្លែងបែបនេះរបស់លោក ឃីម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្នុងពិធីបើករដូវកាលប្រមូលផលទុរេន ឆ្នាំ២០២៥ របស់សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់ និងកិច្ចស្វែងយល់អំពីសហគមន៍កសិកម្មទំនើប ជូនដល់ប្រជាកសិករក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

លោក ឃីម ហ្វីណង់ ក៏បានបញ្ជាក់ដែរថា ដេីម្បីធានាឲ្យបាននូវគុណភាពល្អ មិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ និងមានតម្លៃត្រឹមត្រូវចំពោះការផលិតដំណាំទុរេននោះ ក្នុងនាមក្រសួងកសិកម្ម ស្នេីឲ្យម្ចាស់ចម្ការនីមួយៗចូលរួមសហការទាំងអស់គ្នា និងអនុវត្តឲ្យបានត្រឹមត្រូវតាមស្តង់ដាកសិកម្ម។

ទន្ទឹមនឹងនេះ លោក ឃីម ហ្វីណង់ ក៏បានពន្យល់ណែនាំដល់ប្រជាកសិករដាំទុរេននៅស្រុកស្ទឹងត្រង់នេះ ពីផលប្រយោជន៍ពេលចូលរួមជាមួយសហគមន៍កសិកម្មទំនេីប ខណៈសហគមន៍កសិកម្មទំនេីប មានទីផ្សារដេីមទុន និងបច្ចេកទេសច្បាស់លាស់ ដូច្នោះទាមទារឲ្យម្ចាស់ចម្ការទុរេនធានាទាំងគុណភាពស្តង់ដា និងអាចបំពេញតម្រូវការទីផ្សារបាន។

លោក ហេង ឆេងលី ប្រធានសហគមន៍ ទុរេនបែកអន្លូង នៅស្រុកស្ទឹងត្រង់បានឲ្យដឹងថា បច្ចុប្បន្នសហគមន៍ ទុរេនបែកអន្លូង មានការចូលរួមពីម្ចាស់ចម្ការសរុប៩៥គ្រួសារ លេីផ្ទៃដីជាង៥០០ហិកតា ខណៈសហគមន៍មួយនេះបានបង្កេីតឡេីងរយៈពេលបាន៧ខែមកហេីយ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


