សេដ្ឋកិច្ច
ឈ្មួញចិន ម៉ៅចម្ការទុរេនបែកអន្លូង ២ ចម្ការ
ក្រុមហ៊ុនចិនមួយ បានចុះកិច្ចសន្យា ម៉ៅចម្ការទុរេនចំនួន ២ ក្នុងសហគមន៍បែកអន្លូង ខណៈចម្ការទុរេនក្នុងសហគមន៍បែកអន្លូងមួយចំនួនកំពុងស្នើសុំវិញ្ញាបនបត្រ នៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ថា ក្រុមហ៊ុន ចិនដែលបានបោះទីតាំងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានម៉ៅចម្ការចំនួន ២ ក្នុងសហគមន៍របស់លោក ដែលចម្ការមួយមានទុរេន ២៥០០ ដើម និងចម្ការមួយទៀតប្រមាណ ១៥ តោន ប៉ុន្តែលោកមិនបានដឹងថា ក្រុមហ៊ុនទិញសម្រាប់នាំចេញទៅប្រទេសចិន ឬយ៉ាងណានោះទេ។
លោក ហេង ឆេងលីបន្ថែមថា៖ «មានក្រុមហ៊ុនចិនបានទិញពីចម្ការសហមន៍យើងដែលយើងធ្វើកុងត្រា ប៉ុន្តែគេទិញនាំចេញទៅណាខ្ញុំអត់ទាន់ដឹងទេ កក់លុយហើយគ្រោងកាត់មួយថ្ងៃ ពីរថ្ងៃទៀត ចម្ការធំ ២៥០០ ដើម និងតូច ចំនួន ១៥ តោន ដែលទិញក្នុងតម្លៃចន្លោះពី ១១០០០-១២០០០ រៀល ក្នុងមួយគីឡូក្រាម»។

សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ នៅខេត្តកំពង់ចាម មានចម្ការចំនួន ៩៥ ចម្ការ និងមានផ្ទៃដីដាំដុះដំណាំទុរេនជិត ៥០០ហិកតា ដែលមានសមត្ថភាពផ្គត់ផ្គង់ទុរេនប្រមាណ ២ ៥០០ តោន ក្នុងមួយឆ្នាំ។
យោងតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕

អត្ថបទ៖ ឡេង ដេត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


