Connect with us

សេដ្ឋកិច្ច

​ទិន្នផល​ទុរេន​រដូវកាលថ្មី​ រំពឹង​កើន​ឡើង ​ជាមួយ​នឹង​កំណើន​ផ្ទៃដី​ដាំដុះ​​

បានផុស

នៅ

ទិន្នផល​ទុរេនរបស់​កម្ពុជា​នៅឆ្នាំ ​២០២៦​ រំពឹងកើនឡើង​ជាង​រដូវកាលឆ្នាំមុន ​ដោយសារ​កំណើន​ផ្ទៃដីដាំដុះ ​និង​ផ្ទៃដីប្រមូលផល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ប្រ​សាសន៍​ថា ផ្ទៃដីដាំដុះទុរេនរបស់កសិករកើនឡើងច្រើន ​ដែល​នឹង​ជំរុញ​ទិន្នផល​ទុរេន​កើន​ឡើងដែរ ខណៈការប្រមូលផលនឹងមានរយៈពេលវែងជាងមុន។​

​លោក ហេង ឆេងលី ​បញ្ជាក់ថា៖ ​«យើងតាមអង្កេតមើល ​ឃើញថា ​ផ្ទៃដីដាំដុះកើនឡើងច្រើន ទាំង​កសិករ ទាំងខ្ញុំទាំងគេ ឃើញមានការដាំដុះថែម យើងគិតថា ផលឆ្នាំនេះ នឹងកើនជាង​ឆ្នាំ​កន្លង​ទៅ​ទៀត ដោយសារផ្ទៃដីទុរេនអាយុ ៣-៤ ឆ្នាំ ដែលវាចាប់ផ្ដើមហុចផល​វាចាប់ផ្ដើមកើនឡើង ដូច​ខ្ញុំ​មាន​ទុរេន ៦ ហិកតា នឹងឱ្យផលឆ្នាំនេះដែរ ហើយអ្នកផ្សេងក៏ដូចគ្នា»។

ទុរេនកម្ពុជា កាលពីរដូវឆ្នាំ ២០២៥ ភាគច្រើនលក់បំពេញតម្រូវការក្នុងស្រុក ដោយសារការរឹតបន្តឹងការនាំចូលពីថៃ និងវៀតណាម ខណៈការនាំចេញមានទំហំតិចតួច។

​យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ ២០២៥ ​ផលិតកម្មផ្លែឈើ និងដំណាំរួមផ្សំ មានលទ្ធភាពគ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុងស្រុក និងធានានូសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។​

​គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដី​ដាំដុះ​ទុរេនជាង ៩ ពាន់ហិកតា ក្នុង​នោះ​ផ្ទៃដី​អាចប្រមូល​ផល​បាន ៥ ពាន់ហិកតា ដែលផ្ដល់​ទិន្នផល​ប្រមាណ ៨ ម៉ឺន ២ ពាន់​តោន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម