Connect with us

សេដ្ឋកិច្ច

ចម្ការទុរេនមួយចំនួន ក្នុងសហគមន៍បែកអន្លូងបិទបញ្ចប់ការប្រមូលផល

បានផុស

នៅ

ចម្ការមួយចំនួននៅក្នុងសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបិទបញ្ចប់ការប្រមូលផលបណ្ដើរៗ ខណៈ​កសិករ​បានលើកឡើងថា ទិន្នផល និងតម្លៃនៅឆ្នាំនេះមានភាពល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នៅ ស៊ីនិត ម្ចាស់ចម្ការទុរេនបែកអន្លូង បានឱ្យដឹងថា ចម្ការរបស់លោកបាន​បិទ​បញ្ចប់​ការ​ប្រ​​មូលផលនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ បន្ទាប់ពីប្រមូលផលរយៈពេលប្រមាណ ១ ខែ។ ហើយថា ទុរេនរបស់លោក ភាគច្រើនលក់សម្រាប់ទីផ្សារក្នុងស្រុកប្រមាណ ៦០ តោន ខណៈ​ទិន្នផល និងតម្លៃមានភាពល្អប្រសើរ។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ប្រ​សាសន៍​ថា ការប្រមូល​ផល​នៅឆ្នាំនេះ លឿងជាងឆ្នាំមុន ដោយសារផ្កាទុរេនចេញលឿន ហើយគិតត្រឹមថ្ងៃទី ១២ ខែមិថុនានេះ ការប្រមូល​ផល​ក្នុងសហគមន៍បែកអន្លូងសម្រេចបានប្រមាណ ៧០%។

សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ នៅខេត្តកំពង់ចាម មានចម្ការចំនួន ៩៥ ចម្ការ និង​មាន​ផ្ទៃដីដាំដុះដំណាំទុរេនជិត ៥០០ហិកតា ដែលមានសមត្ថភាពផ្គត់ផ្គង់ទុរេនប្រមាណ ២ ៥០០​ តោន ក្នុងមួយឆ្នាំ។

យោងតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដី​ដាំដុះ​ទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូល​ផល​បាន ៥ ពាន់ហិកតា ដែលផ្ដល់​ទិន្នផល​ប្រមាណ ៨ ម៉ឺន ២ ពាន់​តោន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម