ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង នឹងបន្តរៀបចំកែលម្អសោភណភាពលើកំពូលភ្នំសំពៅ ឲ្យទាក់ទាញបន្ថែមទៀត
តំបន់រមណីយដ្ឋានភ្នំសំពៅ ដែលស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានរដ្ឋបាលខេត្តធ្វើការរៀបចំកែលម្អជាបន្តបន្ទាប់ ដើម្បីប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រង និងមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងផុសផុល ជាពិសេសភ្ញៀវបរទេសកាន់ តែមានកំណើនគួឲ្យកត់សម្គាល់ ខណះការសាងសង់សួនច្បារជិតរួចរាល់ជាស្ថាពរនាពេលដ៏ខ្លីខាងមុខនេះ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា រមណីដ្ឋានភ្នំសំពៅ ក្រោយរដ្ឋបាលខេត្តបានរៀបចំកែលម្អជាបន្តបន្ទាប់ ភ្ញៀវទេសចរបរទេស ក៏មានកំណើនគួរឲ្យកត់សម្គាល់។

លោកថា ក្រោយសាងសង់សួនច្បាររួចរាល់នៅចុងខែឧសភាខាងមុខនេះ រដ្ឋបាលខេត្តនឹងសុំគោលការណ៍ពីសម្តេចក្រឡាហោម ស ខេង ដើម្បីបន្តទៅរៀបចំកែលម្អលើកំពូលភ្នំបន្ថែមទៀត។
បើតាមលោក ហម អរុណ ការបន្តរៀបចំលើកំពូលភ្នំនេះ ដោយសារតែមានការកកស្ទះ ខ្វះការរៀបចំសណ្តាប់ធ្នាប់ ពេលមាន ពិធីបុណ្យម្តងៗទើបលោកអភិបាលខេត្ត បានសុំគោលការណ៍ពីសម្តេចក្រឡាហោម ស ខេង ដើម្បីបន្តទៅរៀបចំលើកំពូលភ្នំ ទៅលើទីតាំងមួយចំនួន និងមានរៀបចំទីធ្លាឲ្យបានទូលាយបញ្ចៀសក្នុងការកកស្ទះ ពេលមានពិធីបុណ្យទានម្តងៗ។

បើតាមរដ្ឋបាលខេត្ត ការរៀបចំតុបតែងលម្អក្នុងតំបន់រមណីយដ្ឋានភ្នំសំពៅ ឲ្យប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និង មានសក្តានុពលនេះ ក្រៅពីទាក់ទាញដល់កំណើនភ្ញៀវបរទេស ក៏បានរួមចំណែកផ្តល់ផលប្រយោជន៍ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងបានកាន់តែល្អប្រសើរឡើងមួយផ្នែកដែរ។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់ខាងជំនាញនិងអ្នកពាក់ព័ន្ធផ្តោតទៅលើការរៀបចំនៅតំបន់នោះឲ្យមានសណ្តាប់ធ្នាប់ល្អ ត្រូវពង្រឹងសន្តិសុខ ការគ្រប់គ្រងសណ្តាប់ធ្នាប់ របៀបរៀបរយការលក់ដូរ និងការរៀបចំតុបតែងលម្អ ក្នុងតំបន់រមណីយដ្ឋានភ្នំសំពៅ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសក្តានុពល ផ្តល់ផលប្រយោជន៍ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


