Connect with us

ព័ត៌មានជាតិ

លោកជំទាវឧកញ៉ា ស៊ុយ សុផាន ទទួល​មរណភាព

បានផុស

នៅ

មុននេះបន្តិច លោកជំទាវ ហ៊ុន ស៊ីណាត ប្អូន​ស្រី​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ​ពី​ដំណឹង​មរណភាព​របស់​លោកជំទាវ​ឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកា​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច។ លោកជំទាវ បាន​ចូលរួមសម្ដែងសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួន។

មរណភាពរបស់លោកជំទាវឧកញ៉ា ស៊ុយ សុផាន លោកជំទាវ ហ៊ុន ស៊ីណាត ក៏​សម្តែង​ក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉ាបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានទទួលមរណភាព នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម